ចម្លើយ៖ យោងតាមមាត្រាទី ២៤ នៃច្បាប់ស្តីពីជំនឿនិងសាសនា វិសោធនកម្មធម្មនុញ្ញនៃអង្គការសាសនាត្រូវបានកំណត់ដូចខាងក្រោម៖

១. នៅពេលដែលអង្គការសាសនាធ្វើវិសោធនកម្មធម្មនុញ្ញរបស់ខ្លួនត្រូវចុះឈ្មោះជាមួយគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត (សម្រាប់​អង្គការសាសនាដែលប្រតិបត្តិការនៅក្នុងខេត្តមួយ); ទីភ្នាក់ងារគ្រប់គ្រងអំពីជំនឿនិងសាសនាថ្នាក់មជ្ឈិម (សម្រាប់អង្គការដែលប្រតិបត្តិការនៅខេត្តជាច្រើន)។ ឯកសារចុះឈ្មោះបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះអង្គការសាសនា អ្នកតំណាង ខ្លឹមសារនិងហេតុផលសម្រាប់វិសោធនកម្ម ដែលភ្ជាប់ជាមួយធម្មនុញ្ញស្ដីពីវិសោធនកម្ម។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

២. ទីភ្នាក់ងាររដ្ឋត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានឯកសារចុះឈ្មោះដែលមានសុពលភាព។ ក្នុងករណីមិនចុះឈ្មោះត្រូវមានហេតុផល។

៣. អង្គការសាសនាត្រូវបានប្រតិបត្ដិការតាមធម្មនុញ្ញស្ដីពីវិសោធនកម្ម ចាប់ពីថ្ងៃដែលទីភ្នាក់ងាររដ្ឋមានសមត្ថកិច្ចយល់ព្រម។

* មិត្តអ្នកអាន Nguyen Van Tuan នៅសង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La បានសួរថា៖ តើលក្ខខណ្ឌអ្វីខ្លះសម្រាប់ការជ្រើសរើសអ្នកមានប្រជាប្រិយមិត្ដក្នុងជនរួមជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ សំណួរដែលអ្នកបានសួរត្រូវបានចែងក្នុងប្រការ ៣ មាត្រាទី ៤ សេចក្តីសម្រេចលេខ ១២/២០១៨/QD-TTg ចុះថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីដូចតទៅ៖

ក) ភូមិនីមួយៗស្ថិតនៅក្នុងតំបន់ជនជាតិភាគតិចដែលមានយ៉ាងហោចណាស់មួយភាគបីនៃចំនួនគ្រួសារ ឬចំនួនសមាជិកគ្រួសារជាជនជាតិភាគតិចត្រូវបានជ្រើសរើសអ្នកមានប្រជាប្រិយមិត្ដម្នាក់។

ខ) ក្នុងករណីដែលភូមិមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដែលបានចែងនៅចំណុច ក ប្រការទី ៣ នៃមាត្រានេះ ឬ មានជនជាតិជាច្រើនរស់នៅជាមួយគ្នា និងយោងតាមស្ថានភាពជាក់ស្ដែង និងសំណើរបស់ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ប្រធានគណកម្មាធិការប្រជាជនថ្នាក់ខេត្តពិនិត្យពិចារណា និងសម្រេចចំនួនអ្នកមានប្រជាប្រិយមិត្ដត្រូវបានជ្រើសរើស  ប៉ុន្តែចំនួនអ្នកមានប្រជាប្រិយមិត្ដសរុបត្រូវជ្រើសរើសមិនលើសពីចំនួនភូមិសរុបនៃតំបន់ជនជាតិភាគតិចក្នុងខេត្តឡើយ៕

បកប្រែដោយ Pham Diep