កម្មាភិបាលរណសិរ្ស "មាត់និយាយ និងដៃធ្វើ"
កប.អនឡាញ - ទៅភូមិ Phnor Kom ឃុំ Tham Don ស្រុក My Xuyen (ខេត្ត Soc Trang) សួរពីលោក Thach Cong គឺគ្រប់គ្នាអ្នកណាៗក៏ស្គាល់គាត់ដែរ ព្រោះគាត់ជាបុគ្គលល្បីឈ្មោះក្នុងសហគមន៍ តែងតែធ្វើសកម្មភាពឃោសនា ចលនាប្រជាពលរដ្ឋឲ្យចូលរួមកសាងជនបទថ្មី លុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច...
ភូមិ Phnor Kom មានគ្រួសាចំនួន ៣១៥ មានប្រជាជនជាង ១,៣០០ នាក់ក្នុងនោះ ៩៨% ជាជនជាតិខ្មែរ។ អស់រយៈពេលជាង ១០ ឆ្នាំ ក្នុងនាមជាប្រធានក្រុមការងាររណសិរ្សភូមិ ដោយមានការខំប្រឹង និងយកចិត្តទុកដាក់ចំពោះការងាររបស់ភូមិ លោក Thach Cong តែងតែបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងត្រូវបានប្រជាជនជឿទុកចិត្ត និងគោរព។
    |
 |
លោក Thach Cong (អង្គុយដំបូងឆ្វែងដៃ) |
លោក Thach Cong មានប្រសាសន៍ថា៖ “សេចក្តីរីករាយបំផុតនៅពេលធ្វើការងាររណសិរ្ស គឺខ្ញុំតែងតែត្រូវបានប្រជាជនជឿទុកចិត្ត។ ការងាររណសិរ្សក៏ជាការងារចលនាមហាជនដែរ។ ឱ្យតែចង់ធ្វើការចលនាបានល្អនោះ ចាំបាច់ត្រូវចុះទៅដល់មូលដ្ឋាន ចាប់យកគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ប្រជាពលរដ្ឋ។ រឿងសំខាន់គឺកម្មាភិបាលធ្វើការរណសិរ្សត្រូវតែធ្វើជាគំរូល្អ ការនិយាយ និងការធ្វើគួរតែដើរទន្ទឹមគ្នា ហើយនិងតែងតែយកផលប្រយោជន៍របស់សហគមន៍ជាមុនជានិច្ច លុះត្រាតែធ្វើបានដូច្នេះការឃោសនា និងការចលនាទើបទទួលបានប្រសិទ្ធភាព ប្រជាជនទើបជឿទុកចិត្ត និងស្តាប់តាម។
ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិ Phnor Kom Pot ច្រើនតែពឹងផ្អែកលើផលិតកម្មកសិកម្ម។ ទោះជាយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំមុននោះ ដោយសាររបៀបធ្វើកសិកម្មហួសសម័យ ដំណាំ និងបសុសត្វមិនទទួលបានទិន្នផលខ្ពស់ទេ។ ដោយក្តីបារម្ភ និងចង់ស្វែងរកផ្លូវចេញផុតពីភាពក្រីក្រជូនប្រជាពលរដ្ឋ លោក Thach Cong បានស្រាវជ្រាវយ៉ាងសកម្ម និងចលនាគ្រប់គ្រួសារឱ្យផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការវិនិយោគលើការធ្វើស្រែចំការដើម្បីបង្កើនផលិតភាពដំណាំ និងបសុសត្វ ដូចជា៖ ការប្រើប្រាស់ពូជស្រូវឱ្យទិន្នផលខ្ពស់ ការបង្កាត់ពូជសត្វគោ និងចិញ្ចឹមគោយកទឹកដោះ... គំរូធ្វើសេដ្ឋកិច្ចគ្រួសារទាំងនេះបាននិងកំពុងជួយប្រជាជនផ្លាស់ប្តូរគន្លងផលិតកម្មបន្តិចម្តងៗ ជួយបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។
ពីមុនអត្រាភាពក្រីក្រនៅក្នុងភូមិមានកំរិតខ្ពស់ ប៉ុន្តែឥឡូវនេះកាត់បន្ថយមកត្រឹមតែ ២ គ្រួសារ (ស្រូបយក 0.៦៣%) កុមារនៅក្នុងភូមិ ១០០% ត្រូវបានទៅសាលារៀន ទំនៀមទម្លាប់ហួសសម័យត្រូវបានរុញថយក្រោយ... ចាប់ពីការបើកកម្មវិធីកសាងជនបទថ្មី លោក Thanh Cong បានសហការយ៉ាងសកម្មជាមួយគ្រប់សាខា និងអង្គការមហាជននានាក្នុងភូមិ ដើម្បីប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមកសាងផ្លូវ ធ្វើរបង ដាំផ្កា សាងសង់បង្គោលភ្លើងតាមដងផ្លូវ បង្គោលទង់ជាតិ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន លោកបានចូលរួមកៀរគរប្រជាពលរដ្ឋនៅក្នុងភូមិ បរិច្ចាគដីជិត ៣.០០០ ម៉ែត្រការេ រួមចំណែកជាង ៦០០ ថ្ងៃធ្វើការ រួមនិងជាង ៥០០ លានដុង ដើម្បីសាងសង់ផ្លូវអន្តរភូមិ ផ្លូវអន្តរឃុំ។ល។
លោក Tang Trung Bao លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Tham Don បានមានប្រសាសន៍ថា៖ “លោក Thach Cong មិនត្រឹមតែជាកត្តាសកម្មក្នុងការផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រជាជន “មាត់យាយ និងដៃធ្វើ” ហើយថែមទាំងជាស្នូលនៃសាមគ្គីភាព ការចូលរួមប្រកបដោយប្រសិទ្ធភាពជួយប្រជាពលរដ្ឋលើកកម្ពស់ការយល់ដឹងក្នុងការគោរពច្បាប់ ចូលរួមចលនា “ប្រជាជនទាំងមូល កសាងជីវភាពវប្បធម៌នៅតំបន់លំនៅឋាន”៕
បកប្រែដោយ Minh Trung