បំណងប្រាថ្នារបស់ Bhnuoch Noi បានក្លាយជាការពិតនៅខែកញ្ញា ឆ្នាំ២០១៩ គាត់បានជាប់សិក្សានៅសាលានាយទាហានទ័ពពិសេសក្នុងអំឡុងពេលដែលកាត់បំពេញកាតព្វកិច្ចយោធានៅកងវរសេនាធំលេខ ៨៨៥ នៃបញ្ជាការដ្ឋានយោធាខេត្ដ Quang Nam ភាគកណ្ដាលវៀតណាម។

ពលបាលឯក Bhnuoch Noi ជាកូនពៅម្នាក់ក្នុងគ្រួសារក្រីក្រមួយដែលមានកូន ៦ នាក់ នៅឃុំ Za Hung ស្រុក Dong Giang ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម។ ឪពុករបស់គាត់ធ្លាប់វាយឈ្លបក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ដូច្នេះបានផ្ដល់កម្លាំងចលករដល់ Bhnuoch Noi ក្លាយទៅជាយុទ្ធជនឆ្នើមម្នាក់។

leftcenterrightdel
ពលបាលឯក Bhnuoch Noi (អង្គុយពាក់កណ្ដាល)

តាំងពីប៉ុន្មានថ្ងៃដំបូងចូលកងទ័ពមក សិក្ខាកាម Bhnuoch Noi បានខិតខំប្រឹងប្រែងក្នុងការងារដែលបានយុទ្ធមិត្ដគោរពរាប់អាន។ ក្នុងរយៈពេល ៣ ខែនៃការហ្វឹកហ្វឺនចំពោះទាហានថ្មី សិក្ខាកាម Bhnuoch Noi បានឈ្នះរង្វាន់ក្នុងការប្រកួតនិយាយអំពីជីវិត ប្រវត្តិ និងអាជីពរបស់លោកប្រធានហូជីមិញ ក្រោមប្រធានបទ "ខែឧសភានឹកអ៊ំហូ” ហើយត្រូវបានអង្គភាពផ្តល់ប័ណ្ណសរសើរ។

បច្ចុប្បន្ននេះ ពលបាលឯក Bhnuoch Noi ជាសិក្ខាកាមឆ្នាំទី ២ នៃសាលានាយទាហានទ័ពពិសេស។ Bhnuoch Noi ត្រូវបានបោះឆ្នោតជ្រើសតាំងជាលេខាសម្ព័ន្ធយុវជននៃកងអនុសេនាធំលេខ ៤។

ជាជនជាតិភាគតិចម្នាក់ Bhnuoch Noi តែងតែលើកកម្ពស់ស្មារតីហ្វឹកហាត់របស់ខ្លួន ព្រោះថា យុទ្ធមិត្តភាគច្រើនជាសិស្សល្អមកពីគ្រប់ទិសទី អាស្រ័យហេតុនេះ ខ្ញុំត្រូវតែខិតខំនិងឧស្សាជាច្រើន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងលត់ដំ Bhnuoch Noi នៅសន្សំប្រាក់ឧបត្ថម្ភផ្ញើទៅគ្រួសារដើម្បីទិញថ្នាំព្យាបាលឲ្យឪពុក។

ឪពុករបស់ Bhnuoch Noi ឆ្នាំនេះមានអាយុជិត ៧០ ឆ្នាំ ឈឺញឹកញាប់និងត្រូវទៅដេកពេទ្យព្យាបាលជំងឺ។ Bhnuoch Noi ចែករំលែកថា៖ “បច្ចុប្បន្ន គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់។ ផ្ទះឈើតូចមួយស្នងមានសភាពទ្រុឌទ្រោម។ ឪពុកម្តាយរបស់ខ្ញុំជាកសិករឈឺញឹកញាប់។

ជារៀងរាល់ខែ ក្រៅពីការចំណាយសម្រាប់តម្រូវការផ្ទាល់ខ្លួន ខ្ញុំបានសន្សំទឹកប្រាក់ដើម្បីជួយគ្រួសាររបស់ខ្ញុំ។ ដោយបានសិក្សានៅសាលាដែលសម្បូរទៅដោយប្រពៃណីគឺជាឱកាសមួយសម្រាប់គាត់បំពេញក្តីសុបិនក្លាយជានាយទាហានដែលមានសមត្ថភាព រួមចំណែកការពារនិងកសាងស្រុកកំណើតនិងប្រទេសជាតិ។

លោកអនុសេនីយ៍ឯក Nguyen Ha Son ប្រធាននយោបាយនៃកងអនុសេនាធំលេខ ៤ បានចែករំលែកថា៖ “Bhnuoch Noi ជាយោធិនម្នាក់តែងតែខិតខំប្រឹងប្រែងជំនះការលំបាក។ ទោះបីជាស្ថានភាពគ្រួសាររបស់គាត់ជួបការលំបាកយ៉ាងណាក៏ដោយក៏ គាត់តែងតែខិតខំសិក្សារៀនសូត្រដើម្បីក្លាយទៅជាយុទ្ធជនឆ្នើមម្នាក់៕

បកប្រែដោយ Pham Diep