អ្នកយកព័ត៌មាន៖ តើលោកអាចនិយាយអំពីលក្ខណៈពិសេសនៃតំបន់ដែលអង្គភាពឈរជើងនិងបំពេញភារកិច្ចបានទេ?

លោកវរសេនីយ៍ឯក Nguyen Van Huan៖ អង្គភាព ៣៧៩ បានបំពេញភារកិច្ចរបស់ខ្លួននៅតំបន់សេដ្ឋកិច្ច ការពារប្រទេសនៅភូមិ Muong Cha ដែលជាទីតាំងឈរជើង និងធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងនោះរួមមានស្រុកចំនួន ៤ និងឃុំព្រំដែនចំនួន ២៨ នៅខេត្ត Dien Bien និងខេត្ត Lai Chau ។ ការលំបាកមានច្រើន ប៉ុន្តែអ្វីៗដែលលេចធ្លោជាងគេនោះគឺតំបន់នេះស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល និងជួបការលំបាកយ៉ាងខ្លាំង ហើយថែមទាំងទំនៀមទម្លាប់នៅតែហួសសម័យណាស់។ លើសពីនោះទៀតសកម្មភាពនៃការលួចឆ្លងដែនខុសច្បាប់ ការធ្វើចំណាកស្រុក ការជួញដូរ និងការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់បានបន្តប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ រួមនិងគ្រោះធម្មជាតិដែលមិនអាចទាយទុកជាមុនបានទេ ហើយនិងកម្លាំងអមិត្តជំរុញសកម្មភាពឃោសនាបង្កើតរដ្ឋដាច់ដោយឡែករបស់ខ្លួន និងបំផ្លិចបំផ្លាញផែនមហាសាមគ្គីជាតិរបស់យើង។

អ្នកយកព័ត៌មាន៖ តើការចលនាមហាជនត្រូវបានអនុវត្ត ហើយទទួលបានលទ្ធផលសំខាន់ៗដូចម្តេច?

លោកវរសេនីយ៍ឯក Nguyen Van Huan៖ ជាមួយមុខងារ “កងទ័ពធ្វើការ” ជាច្រើនឆ្នាំមកនេះ អង្គភាព ៣៧៩ បានសម្របសម្រួលជាប្រចាំជាមួយមូលដ្ឋាននានាដើម្បីរៀបចំការឃោសនាអំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ អង្គភាពបានរួមបញ្ចូលនូវសកម្មភាពជាច្រើនដូចជា៖ ការចុះមកសួរសុខទុក្ខគ្រួសារទទួលរបបគោលនយោបាយ ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ការចងសម្ព័ន្ធជាមួយទីភ្នាក់ងារ និងអង្គភាពផ្សេងៗ។ ក្រុមការងារផលិតបានអនុវត្តយ៉ាងល្អតាមទិសស្លោក “៣ ច្បាម ៤ រួមជាមួយគ្នា” (មានន័យថា ច្បាមមូលដ្ឋាន ច្បាមប្រជាជន និងច្បាមគោលការណ៍ណែនាំនិងគោលនយោបាយ, ការហូបរួម រស់រួម ធ្វើការរួម និយាយភាសាជនជាតិភាគតិចរួម)... តាមរយៈនោះ ប្រជាជនបានយល់ដឹងយ៉ាងត្រឹមត្រូវអំពីទស្សនៈ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ហើយជៀសឱ្យឆ្ងាយពីសាសនាអាក្រក់…។ ពង្រឹងជំនឿរបស់ជនជាតិនៅមូលដ្ឋានក្នុងបក្ស ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានខុសឆ្គង ការបំភ្លៃការពិតរបស់កម្លាំងអរិភាព។

leftcenterrightdel
អង្គភាព ៣៧៩ បានជួយបងប្អូនជនជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋគ្រួសារ

អ្នកយកព័ត៌មាន៖ ការងារពិគ្រោះយោបល់ដើម្បីកសាងប្រព័ន្ធនយោបាយថ្នាក់មូលដ្ឋានត្រូវបានអង្គភាពអនុវត្ត ហើយទទួលបានលទ្ធផលយ៉ាងណា? លោកវរសេនីយ៍ឯក Nguyen Van Huan៖ ថ្នាក់ដឹកនាំអង្គភាព ៣៧៩ បានដឹកនាំរាល់អង្គភាពចំណុះត្រូវតែម្ចាស់ការក្នុងការផ្តួចផ្តើមគំនិត វិធានការនានាសម្រាប់ពង្រឹង និងលើកកម្ពស់គុណភាពការងារបក្ស ការងារនយោបាយ។ ហើយជារៀងរាល់ឆ្នាំ អង្គភាព ៣៧៩ បានរៀបចំជិត ២,០០០ លើកក្រុមការងារជាមួយនិង ៤,០០០ លើកកម្មាភិបាលឱ្យចុះទៅស្វែងយល់ពីស្ថានភាពនៅមូលដ្ឋានថែមទៀត។ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន អង្គភាពបានជួយផ្តល់យោបល់ជួយឱ្យសាខាបក្សទាំងអស់បំពេញភារកិច្ចបានល្អ និងរឹងមាំ។ ជារៀងរាល់ឆ្នាំ អង្គភាព ៣៧៩ ក៏បានរៀបចំការជួបប្រជុំ និងកោតសរសើរចាស់ៗព្រឹទ្ធាចារណ៍ មេភូមិពី ៨០ ទៅ ១០០ នាក់ និងអ្នកដែលមានកិត្យានុភាពផងដែរ…។

អ្នកយកព័ត៌មាន៖ ដើម្បីបញ្ចប់ភារកិច្ចតើការសម្របសម្រួលរវាងរាល់កម្លាំងត្រូវបានដាក់ពង្រាយដោយរបៀបណា?

លោកវរសេនីយ៍ឯក Nguyen Van Huan៖ អង្គភាព ៣៧៩ បានចុះហត្ថលេខាលើបទបញ្ញត្តិស្តីពីការសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជននៃស្រុកចំនួន ៤ នៅតំបន់ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ និងសន្តិសុខជាតិ និងបទបញ្ជាស្តីពីការសម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dien Bien និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dien Bien និងគណៈកម្មាធិការបក្សខេត្ត Dien Bien…។ នេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អង្គភាពក្នុងការសម្របសម្រួលជាមួយមូលដ្ឋានក្នុងការចាត់តាំងការងារដើម្បីបំពេញការងាររបស់ខ្លួនបានល្អ។

អ្នកយកព័ត៌មាន៖ តើមេរៀនបទពិសោធន៍អ្វីខ្លះដែលបានទទួលពីការងារចលនាមហាជន?

លោកវរសេនីយ៍ឯក Nguyen Van Huan៖ បទពិសោធន៍ដ៏មានតម្លៃគឺចាំបាច់ត្រូវពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ចំពោះការងារចលនាមហាជន ដោយចាត់ទុកថា ការងារចលនាមហាជនជាការងារនយោបាយសំខាន់ៗ។ ដោយសារការអនុវត្ត “៣ ច្បាម ៤ រួមជាមួយគ្នា” នេះ រាល់អង្គភាពបានច្បាមខ្ជាប់យ៉ាងជិតស្និទ្ធនូវតម្រូវការជាក់ស្តែងដើម្បីបំពេញបន្ថែមនូវទម្រង់បែបបទនៃការឃោសនា និងការចលនាប្រជាជន។ កម្មាភិបាល និងបុគ្គលិកត្រូវតែយល់ដឹងអំពីទំនៀមទម្លាប់ របៀបបង្កបង្កើនផលដំណាំរបស់ក្រុមជនជាតិភាគតិច បង្កើនសមត្ថភាពទំនាក់ទំនងជាភាសាជនជាតិ។ អង្គភាពបានបំពេញការងារយ៉ាងល្អជាប្រចាំក្នុងការផ្តល់ប្រឹក្សាដល់អាជ្ញាធរដែនដីក្នុងការកសាងនូវរាល់គំរូលេចធ្លោ តាមរយៈនោះរួមចំណែកដល់ការកសាងតំបន់ព្រំដែនរឹងមាំអំពីសេដ្ឋកិច្ច សង្គមឱ្យមានភាពរឹងមាំ៕

បកប្រែដោយ Minh Trung