តាមរយៈការស្វែងយល់  យើងខ្ញុំបានដឹងថា បច្ចុប្បន្នសហករណ៍ធ្វើនំរបស់លោកស្រី Loc Thi Chanh បានផ្តោតតែលើការផលិតនំក្បុងតែមួយមុខប៉ុណ្ណោះ។ វត្ថុធាតុដើមសម្រាប់ការធ្វើនំក្បុង​ រួមមានអង្ករដំណើប ទឹកក្បុង ទឹក ស្លឹកឫស្សី ឬស្លឹកផ្អាវ។

គេយកអង្ករដំណើបទៅលាងទឹកឱ្យស្អាត រួចយកទៅសំដិលឱ្យស្រស់ទឹក។ នៅក្នុងចានដែកធំមួយ ចាក់ទឹកក្បុងចូល (ប្រហែលមួយកែវ តែកុំច្រើនពេក) ចាក់អង្ករដំណើបដែលទុកមួយអន្លើនោះទៅក្នុងចានទឹកក្បុងរួចចាក់ទឹកស្អាតចូលល្មមលិចអង្ករ។ រួចត្រូវទុកអង្ករដំណើបដែលត្រាំទឹកក្បុងនៅចោលមួយយប់។ លុះព្រឹកឡើង សឹមស្រង់យកអង្ករដំណើបដែលត្រាំទឹកក្បុងនោះមកវេចជាមួយស្លឹកឫស្សី ឬស្លឹកផ្អាវ រួចយកទៅស្ងោរឱ្យឆ្អិនជាការស្រេច។

leftcenterrightdel
សមាជិកនៃសហករណ៍ផលិតនំក្បុងនៅឃុំ Nong Thuong

លោកស្រី Loc Thi Chanh  បាននិយាយថា “សហករណ៍បានមានអតិថិជនកក់ទិញនំក្បុងជាច្រើនក្នុងមួយថ្ងៃ។ ដើម្បីអាចបំពេញតម្រូវការរបស់អតិថិជន យើងត្រូវការសមាជិកពី ៥ ដល់ ៩ នាក់ដើម្បីវេចនំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នំក្បុងនៅខេត្ដ Bac Can បានផ្គត់ផ្គង់ដល់អតិថិជននៅទីក្រុងហាណូយ និងខេត្តក្រុងមួយចំនួននៅភាគខាងត្បូង។ ក្នុងមួយថ្ងៃ សហករណ៍បានលក់នំចំនួន ១ ម៉ឺនដុំ។

ដោយមានភាពសកម្ម ហ៊ានគិតនិងហ៊ានធ្វើ លោកស្រី Loc Thi Chanh បានបង្កើតការងារធ្វើជាច្រើននិងបង្កើតប្រាក់ចំណូលស្ថិរភាពសម្រាប់សមាជិកប្រមាណពី ៤ ដល់ ៥ លានដុង/ម្នាក់/ខែ។ នាពេលខាងមុខនេះ សហករណ៍ផលិតនំក្បុង Nong Thuong នឹងបន្តបង្កើនការផលិតនិងការធ្វើអាជីវកម្ម និងការស្រាវជ្រាវដើម្បីបើកទីផ្សារថែមទៀត៕

បកប្រែដោយ Pham Diep