ក្នុងនោះ ខេត្តបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច” ដោយយោងតាមសេចក្តីសម្រេចលេខ ២២១៤/QD-TTg ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្ត្រី។ លទ្ធផលលេចធ្លោនៃគម្រោងក្នុងរយៈពេលកន្លងមក គឺការអភិវឌ្ឍផលិតកម្ម កសិកម្ម រុក្ខកម្ម ពង្រីកសក្តានុពល និងឧត្តមភាពរបស់តំបន់ដើម្បីផលិតទំនិញតាមខ្សែសង្វាក់តម្លៃ។

leftcenterrightdel
ការប្រមូលផលផ្លែឈើនៅខេត្ត Son La (រូបថត៖ vnanet.vn)

ស្រុក Yen Chau ខេត្ត Son La ត្រូវបានគេស្គាល់តាំងពីយូរយារមកហើយដោយមានផលិតផលផ្លែឈើល្បីៗ ដូចជាផ្លែស្វាយ និងចេកជាដើម។ ជាពិសេសដើមស្វាយបានផ្សារភ្ជាប់ជាមួយប្រជាជន Yen Chau តាំងពីយូរណាស់មកហើយ។ ប៉ុន្តែកាលពីមុន ផលិតផលភាគច្រើនត្រូវបានផ្គត់ផ្គង់នៅក្នុងខេត្ត និងតំបន់ជិតខាង ដូច្នេះប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Son La បានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាស្រ័យហេតុនោះ ជនជាតិភាគតិចនៅទីនេះបានចេះរបៀបនាំចេញផ្លែឈើ។ បច្ចុប្បន្ននេះ ផ្លែស្វាយ Yen Chau ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី អាមេរិក អង់គ្លេស និងចិន ។ល។

ដើមស្វាយបានក្លាយទៅជាដំណាំសំខាន់ដែលនាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់ជនជាតិភាគតិចនៅទីនេះ។ លោក Quang Van Xuan នាយកសហករណ៍ Xuan Tien ឃុំ Sap Vat ស្រុក Yen Chau បានឲ្យដឹងថា៖ “សហករណ៍ Xuan Tien មានសមាជិកចំនួន ៣៧ នាក់ និងដាំផ្លែស្វាយចំនួន ៦០ ហិកតា។ សហករណ៍បានសម្របសម្រួលជាមួយស្ថាប័នជំនាញរបស់ស្រុកដើម្បីគាំទ្រ និងណែនាំឲ្យកសិករអំពីបច្ចេកទេសថែទាំដំណាំ បង្កើនផលិតភាព និងគុណភាព។ លើសពីនេះទៅទៀត គម្រោង “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច” បានជួយឱ្យ​សហករណ៍​​តភ្ជាប់ និងគាំទ្រកសិករក្នុងការនាំចេញផ្លែស្វាយ និងបង្កើនប្រាក់ចំណូលសម្រាប់ពួកគេដែរ”៕

បកប្រែដោយ Huyen Trang