ជាបឋមអង្គការសាសនាតែងតែយល់ស្រប និងអនុវត្តយ៉ាងល្អនូវរាល់បទបញ្ជាស្តីពីការប្រយុទ្ធប្រឆាំង និងជំងឺរាតត្បាត។ ទោះបីជាការផ្អាកនូវរាល់សកម្មភាពសាសនាដែលប្រមូលផ្តុំមនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតខាងវិញ្ញាណរបស់សាសនិកក៏ដោយ ក៏អង្គការសាសនា និងអ្នកមុខអ្នកការសាសនា សាសនិកសុទ្ធតែបានយល់ស្រប និងអនុវត្តដោយការភ្ញាក់រលឹក រួមជាមួយអាជ្ញាធរដែនដីប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។ គួរឱ្យចាប់អារម្មណ៍ណាស់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រតិបត្តិកណ្តាលនៃសមាគមពុទ្ធសាសនាវៀតណាម បានអំពាវនាវដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទទាំងអស់ឱ្យចូលរួមសហការជាមួយរាល់ផ្នែក និងគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយសកម្មភាពជាក់លាក់។ រីឯរាល់ព្រះវិហារកាតូលិកវៀតណាមវិញ ក្នុងពេលដំណាលគ្នានោះក៏បានចេញប្រកាសបទកំណត់ឱ្យបូជាចារ្យ អាចារ្យ និងសាសនិកឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវរាល់គោលនយោបាយទាំងអស់របស់រដ្ឋាភិបាល និងសហការជាមួយអាជ្ញាធរដែនដីក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

leftcenterrightdel
ព្រះសង្ឃដូនជី និងអ្នកកាន់ព្រះពុទ្ធសាសនា ចូលរួមក្នុងការទទួលបាននូវតម្រូវការចាំបាច់ដើម្បីជួយដល់ប្រជាជននៅឯកន្លែងដាក់ឲ្យនៅដាច់ដោយឡែកនៅទីក្រុងហូជីមិញ

លើសពីនេះទៅទៀត អង្គការសាសនាបានពង្រីកយ៉ាងសកម្មនូវគ្រប់ធនធានរបស់ខ្លួនដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ សមាគមពុទ្ធសាសនាវៀតណាមបានកៀរគរ និងទិញម៉ាស៊ីនជំនួយដង្ហើមរាប់សិបគ្រឿងដោយមានតម្លៃសរុបចំនួន ៦.៧ ពាន់លានដុងដើម្បីជួយដល់ការងារនិងប្រយុទ្ធប្រឆាំងជំងឺ ព្រមទាំងបានផ្ញើលិខិតទៅអាជ្ញាធរដែនដីស្នើឱ្យប្រើប្រាស់ទីតាំងសាសនាមួយចំនួនឱ្យធ្វើជាមន្ទីរពេទ្យចល័ត ឬ កន្លែងចត្តាឡីស័កផងដែរ។ ចំពោះសមាគមកាតូលិកវៀតណាម ក្រុមប្រឹក្សាប៊ីស្សពវៀតណាមវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញ “លិខិតអំពាវនាវឱ្យមានស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”។ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ ដោយបន្តចេញលិខិតអំពាវនាវឱ្យអ្នកកាន់សាសនាកាតូលិកវៀតណាម ឆ្ពោះទៅទីក្រុងហូជីមិញក្នុងការបង្ការ និងការពារជំងឺ Covid-19 ។

ការចូលរួមយ៉ាងសកម្មរបស់អង្គការសាសនា និងសាសនិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានបង្ហាញពីស្មារតី“សាសនារួមដំណើរជាមួយប្រទេសជាតិ” ការឯកភាពគ្នារបស់អ្នកមុខ អ្នកការ បូជាចារ្យ អ្នកកាន់សាសនាទាំងអស់ចំពោះគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ នេះក៏បង្ហាញយ៉ាងច្បាស់ពីគោលការណ៍ណែនាំ និងគោលនយោបាយត្រឹមត្រូវស្តីពីការធានានូវសិទ្ធិសេរីភាពខាងជំនឿសាសនារបស់វៀតណាមដែលបានបង្កឱ្យមានស្នេហាជាតិ​ មោទនភាពជាតិ និងទំនួលខុសត្រូវចំពោះសង្គមរបស់អង្គការសាសនាទាំងអស់។ ក្នុងពេលជាមួយគ្នានេះ យើងច្រានចោលការចោទប្រកាន់មិនពិតអំពីគោលនយោបាយសាសនារបស់បក្ស និងរដ្ឋរបស់យើងអំពីតួនាទីសាសនានៅក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ៕

បកប្រែដោយ Minh Trung