មកទល់បច្ចុប្បន្ននេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានអង្គទ័ពលេខ ៣ បានដឹកនាំអង្គការសម្ព័ន្ធយុវជនឱ្យបង្កើតក្លឹបចំនួន ១៤ ដើម្បីរៀនភាសាបរទេស និងភាសាជនជាតិភាគតិច។ ក្លឹបនីមួយៗមានក្រុមប្រឹក្សាភិបាល និងក្រុមឯកទេសចំនួន ៣ រួមមាន៖ ក្រុមផ្តល់យោបល់សិក្សា ក្រុមកែសម្រួលខ្លឹមសារ និងក្រុមគ្រប់គ្រងសមាជិក។ ក្លឹបនេះដំណើរការដោយស្ម័គ្រចិត្ត ក្រោមការគ្រប់គ្រងដោយគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនមូលដ្ឋាន។ ជាមួយនឹងទម្រង់សកម្មភាពដ៏សម្បូរបែប ក្លឹបផ្តោតសំខាន់លើការផ្តល់ប្រឹក្សាយោ​បល់​ដល់ស្ថាប័ននយោបាយអំពីខ្លឹមសារ និងទម្រង់នៃការរៀនភាសាបរទេស និងភាសាជនជាតិភាគតិចនៅក្នុងអង្គភាព; ផ្តល់យោបល់ដល់កម្មាភិបាល និងសមាជិកសម្ព័ន្ធ​យុវជននូវវិធីសាស្ត្ររៀនភាសាបរទេស និងភាសាជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព។ល។

leftcenterrightdel
សមាជិកនៃក្លឹបរៀនភាសាបរទេស និងភាសាជនជាតិភាគតិចរបស់អង្គទ័ពលេខ៣ ផ្លាស់ប្តូរវិធីសាស្រ្តសិក្សា

ថ្វីត្បិតតែទើបតែត្រូវបានដាក់ឲ្យដំណើរការក៏ដោយ ក៏ក្លឹបរៀនភាសាបរទេស និងភាសាជនជាតិភាគតិច បាននាំមកនូវលទ្ធផលវិជ្ជមានក្នុងការទាក់ទាញកម្មាភិបាល និងយុវជនជាច្រើនចូលរួម។ អង្គភាពជាច្រើនបានប្រមូលផ្តុំកម្លាំងស្នូល ដែលមានជំនាញភាសាបរទេស និងភាសាជនជាតិភាគតិចល្អៗ ដើម្បីចូលរួមក្លឹប និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពចងមេត្រីភាព ដើម្បីរៀបចំសកម្មភាពដ៏សម្បូរបែប និងគួរឲ្យទាក់ទាញអារម្មណ៍ដូចជា៖ ការរៀបរៀងខ្លឹមសារឯកសារឃោសនា និងផ្សាយកម្មវិធីជាភាសា Gia Rai  និងភាសា Ba Na ក្នុងអង្គភាព; ចាត់ចែងកម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជនជនជាតិភាគតិច មកបង្រៀនភាសាជនជាតិភាគតិច សម្រាប់កម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជនជនជាតិ Kinh។ល។

លោកវរសេនីយ៍ទោ Hoang Manh Hung ប្រធានគណៈកិច្ចការមហាជន នាយកដ្ឋាននយោបាយនៃអង្គទ័ពលេខ ៣ បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ អង្គភាពបានរៀបចំការចលនាមហាជនជាច្រើននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ដើម្បីជួយប្រជាជនកសាងជនបទថ្មី ឬប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយប្រជាជន និងផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ល។  អ្វីៗនឹងងាយស្រួលប្រសិនបើគ្មានភាពខុសគ្នានៃភាសា។ ក្លឹបរៀនភាសាបរទេស និងភាសាជនជាតិភាគតិច ត្រូវបានបង្កើតឡើង ដែលរួមចំណែកដល់ការលុបបំបាត់ភាពខុសគ្នានៃភាសា និងបង្កើនប្រសិទ្ធភាពនៃកិច្ចការចលនាមហាជនរបស់អង្គភាព”៕

បកប្រែដោយ Huyen Trang