ចម្លើយ៖ មាត្រាទី ១៩ អនុក្រឹត្យលេខ 05/2011/NĐ-CP របស់រដ្ឋាភិបាលស្តីពីកិច្ចការជនជាតិបានចែងថា គោលនយោបាយ​​ស្តីពីការការពារបរិស្ថាន និងអេកូឡូស៊ីនៅក្នុងតំបន់ជនជាតិភាគតិចដូចខាងក្រោម

- ការប្រើប្រាស់និងធ្វើអាជីវកម្មនិងអភិវឌ្ឍធនធានធម្មជាតិ បរិស្ថាន និងអេកូឡូស៊ីនៅក្នុងតំបន់ជនជាតិភាគតិចត្រូវបានអនុវត្តតាមការកំណត់ដោយច្បាប់។

- ការពារ និងធានាឲ្យតំបន់មានធនធានធម្មជាតិត្រូវបានវិនិយោគបានសមស្រប

- ការផ្សព្វផ្សាយ ការអប់រំ និងចលនាជនរួមជាតិនៅតំបន់មានធម្មជាតិដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការការពារបរិស្ថាន អេកូឡូស៊ី និងជីវចម្រុះ។

- ក្រសួងធនធាន និងបរិស្ថានសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធទទួលខុសត្រូវ និងណែនាំការអនុវត្តខ្លឹមសារនេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (moitruong.net.vn)

* មិត្ដអ្នកអាន Vu Thu Oanh នៅសង្កាត់លេខ ៥ ទីក្រុង Vung Tau ខេត្ត Ba Ria- Vung Tau បានសួរថា តើសំណុំបែបបទនៃការបង្កើតគ្រឹះស្ថានអប់រំសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្ដេច?

ចម្លើយ៖ យោងតាមមាត្រាតី ៣៨ នៃច្បាប់ស្ដីពីជំនឿសាសនា សំណុំបែបបទនៃការបង្កើតគ្រឹះស្ថានអប់រំសាសនាត្រូវបានកំណត់ដោយច្បាប់ដូចខាងក្រោម៖

១. មុនពេលបង្កើតគ្រឹះស្ថានអប់រំសាសនានិងអង្គការសាសនាត្រូវទទួលខុសត្រូវបញ្ជូនសំណុំឯកសារដើម្បីស្នើសុំស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកជំនឿសាសនា។

២.សំណុំឯកសាររួមមាន៖

ក) លិខិតស្នើបង្កើតគ្រឹះស្ថានអប់រំសាសនាត្រូវបញ្ជាក់យ៉ាងច្បាស់ពីឈ្មោះអង្គការសាសនា និងគ្រឹះស្ថានអប់រំនិងតំណាងគ្រឹះស្ថានអប់រំ និងភាពចាំបាច់នៃការបង្កើតគ្រឹះស្ថានអប់រំ។

ខ) ប្រវត្តិរូបនិងសេចក្តីសង្ខេបនៃសកម្មភាពសាសនារបស់អ្នកតំណាងនិងថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំ។

គ) សេចក្តីព្រាងបទបញ្ញត្តិស្តីពីប្រតិបត្តិការរបស់គ្រឹះស្ថានអប់រំដូចជា ឈ្មោះគ្រឹះស្ថានអប់រំ  ទីតាំងការិយាល័យកណ្តាល មុខងារ ភារកិច្ច  រចនាសម្ព័ន្ធ ការចាត់តាំងបុគ្គលិក កម្មវិធីសិក្សា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ

ឃ) សេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការជ្រើសរើសបេក្ខជនរបស់គ្រឹះស្ថានអប់រំ

ឃ) លិខិតបញ្ជាក់មានទីតាំងស្របច្បាប់និងហេដ្ឋារចនាសម្ព័ន្ធ ធានាការបណ្ដុះបណ្ដាល និងការយល់ព្រមរបស់គណៈកម្មាធិការប្រជាជនខេត្តអំពីទីតាំងនៃគ្រឹះស្ថានអប់រំសាសនា។

៣- ស្ថាប័នគ្រប់គ្រងជំនឿសាសនានៅមជ្ឈិមមានភារកិច្ចឆ្លើយតបជាលាយលក្ខណ៍អក្សរអំពីការបង្កើតគ្រឹះស្ថានអប់រំសាសនាក្នុងរយៈពេល ៦០ ថ្ងៃគិតចាប់ពីថ្ងៃទទួលសំណុំឯកសារ ហើយករណីមិនយល់ព្រមត្រូវមានមូលហេតុច្បាស់លាស់។

៤. បន្ទាប់ពីត្រូវបានស្ថាប័នមានសមត្ថកិច្ចយល់ព្រម អង្គការសាសនាមានលិខិតសូមបង្កើតគ្រឹះស្ថានអប់រំ។

បន្ទាប់ពី ៣ ឆ្នាំ គិតចាប់តាំងពីថ្ងៃដែលបានយល់ព្រមពីស្ថាប័នមានសមត្ថកិច្ច បើអង្គការសាសនា មិនបង្កើតគ្រឹះស្ថានអប់រំគឺត្រូវមានលិខិតបញ្ជាក់ការបង្កើតនេះអស់សុពលភាព។

៥- គ្រឹះស្ថានអប់រំសាសនាមិនស្ថិតនៅក្នុងប្រព័ន្ធអប់រំជាតិ។

បកប្រែដោយ Pham Diep