ការពិតបានបង្ហាញថា វិធីសាស្ដ្រនេះមិនទាក់ទាញបងប្អូនជនជាតិភាគតិច និងមិននាំមកនូវលទ្ធផលខ្ពស់ទេ។ ដើម្បីជំនះការធ្វើបែបនេះ ក្នុងរយៈពេលកន្លងមក ស្រុកបានមានការផ្លាស់ថ្មីនិងច្នៃប្រឌិតជាច្រើនដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយច្បាប់ដល់បងប្អូនជនជាតិភាគតិច។

របៀបផ្សព្វផ្សាយច្បាប់នៅតាមមូលដ្ឋានជាច្រើនមិនសមស្របនឹង​ការយល់ដឹង និងតម្រូវការរបស់មុខសញ្ញានីមួយៗ ក៏ដូច​ជាមិនផ្សាភ្ជាប់ច្បាប់ជាមួយសភាពការណ៍ជាក់ស្ដែង ហេតុនេះហើយមិនទាក់ទាញការស្វែងយល់ច្បាប់ពីបងប្អូនជនជាតិ​ភាគតិចទេ។ 

leftcenterrightdel
កម្មាភិបាលនៅឃុំ Dong Son  ស្រុក Tan Son ខេត្ដ Phu Tho ផ្សព្វផ្សាយច្បាប់ស្តីពីសមភាពយេនឌ័រជូនអ្នកភូមិថ្មី

លោកស្រី Nguyen Thi Hong Hue ប្រធានការិយាល័យជនជាតិស្រុក Tan Son បានឲ្យដឹងថា៖ “ការផ្សព្វផ្សាយច្បាប់ដល់បងប្អូនជនជាតិភាគតិចត្រូវតែងាយយល់ ដូចនេះហើយ យើងត្រូវតែផ្លាស់ថ្មីឱ្យកាន់តែរស់រវើកនិងមានភាពទាក់ទាញ។ ចាប់​ពីឆ្នាំ ២០២០ មក ការិយាល័យជនជាតិភាគតិចស្រុក Tan Son បានសម្របសម្រួលយ៉ាងសកម្មជាមួយឃុំនានាដើម្បីអនុវត្តការផ្សព្វផ្សាយតាមទម្រង់ជួបជុំសំណេះសំណាលនិងផ្សព្វផ្សាយដោយផ្ទាល់មាត់។

ឃុំ Dong Son ជាឃុំមួយនៅតំបន់ដាច់ស្រយាលក្នុងស្រុក Tan Son មានចម្ងាយ ១៩ គីឡូម៉ែត្រពីកណ្ដាលស្រុក ដោយមានជនជាតិចំនួន ៩ ក្នុងនោះ ជនជាតិ Muong មានចំនួន ៧៥%, ជនជាតិ Dao ចំនួន ២០% ហើយនៅសល់គឺជនជាតិ Kinh, Tay, Thai, Mong, San Diu, Thanh, Khang  ។ នេះជាឃុំមួយក្នុងចំណោមឃុំលំបាកយ៉ាងខ្លាំងនៃស្រុក Tan Son ។

ប្រហែលជា ៥ ឆ្នាំមុន ឃុំ Dong Son គឺជាតំបន់មួយដែលអសន្តិសុខគ្មានសណ្តាប់ធ្នាប់សង្គមទេ។ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការផ្សព្វផ្សាយច្បាប់ជូនជនជាតិភាគតិចធ្វើបានល្អ  ហេតុនេះហើយការយល់ដឹងរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាច្រើន។

កាលពីឆ្នាំ ២០២០ មក ឃុំ Dong Son ជាចំណុចភ្លឺអំពីសន្តិសុខនិងសណ្តាប់ធ្នាប់របស់ស្រុក។ លោក Ha Minh Hoat អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Son បានឲ្យដឹងថា៖“ នៅពេលដែលយើងខ្ញុំផ្លាស់ប្តូរវិធីផ្សព្វផ្សាយច្បាប់  តាមរយៈការចាត់បញ្ជូនកម្មាភិបាលចុះទៅភូមិនីមួយៗដើម្បីផ្សព្វផ្សាយដោយផ្ទាល់មាត់ និងចូលរួមឆ្លើយតបនិងសំណួរពីប្រជាពលរដ្ឋ។

ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្សព្វផ្សាយច្បាប់នោះ ស្រុក  Tan Son បានផ្តោតសំខាន់លើការលើកកម្ពស់តួនាទីរបស់កម្មាភិបាលទទួលបន្ទុកផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ ស្រុកមានកម្មាភិបាលចំនួន ២៨ នាក់ចូលរួមការផ្សព្វផ្សាយ ដែលក្នុងនោះ ១០០% មានបរិញ្ញាបត្រ។

ក្រុមកម្មាភិបាលចូលរួមផ្សព្វផ្សាយច្បាប់ត្រូវបានលើកកម្ពស់ជំនាញ និងធ្វើ​បច្ចុប្បន្នភាពឯកសារច្បាប់ថ្មីបានទាន់ពេលវេលាដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ថ្នាក់ដឹកនាំស្រុក Tan Son បានឲ្យដឹងថា  នាពេលខាងមុខនេះ ស្រុកនឹងបន្តមានផែនការបំប៉នជំនាញ លើកកម្ពស់សមត្ថភាព ព្រមទាំងមានគោលនយោបាយលើកទឹកចិត្តដល់កម្មាភិបាលឲ្យ​លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួនដើម្បីអនុវត្តឲ្យបានល្អប្រសើរនូវការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិច។

លោក Nguyen Quoc Quan ប្រធានការិយាល័យយុត្តិធម៍ស្រុក Tan Son បានឲ្យដឹងថា“ នាពេលខាងមុខនេះ ដើម្បីធ្វើឱ្យការផ្សព្វផ្សាយច្បាប់ជូនជនជាតិភាគតិចឲ្យមានប្រសិទ្ធភាពបន្ថែមទៀត យើងខ្ញុំនឹងផ្តោតលើការផ្សព្វផ្សាយច្បាប់នៅតំបន់ដែលជួបការលំបាកខ្លាំងនិងតំបន់ដែលមានការយល់ដឹងនៅកម្រិតទាប។  ជាមួយគ្នានោះ ស្រុកនឹងលើកកម្ពស់តួនាទីរបស់មេភូមិនិងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍។ ជារៀងរាល់ខែ តាមរយៈកិច្ចប្រជុំក្នុងភូមិ កម្មាភិបាលទទួលបន្ទុកការផ្សព្វផ្សាយច្បាប់បានសហការជាមួយកម្មាភិបាលនៅមូលដ្ឋាននឹងផ្សព្វផ្សាយច្បាប់ដល់បងប្អូនជនជាតិភាគតិចក្នុងភូមិនានា៕

បកប្រែដោយ Pham Diep