លោកស្រី H'Maic Nie (ឆ្នាំកំណើត ១៩៤៨ ជនជាតិ E De រស់នៅក្នុងភូមិ Knia 2) បានចែករំលែកថា “នាពេលថ្មីៗនេះ ពេលខ្លះឈឺពោះ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុមកពីអ្វីទេ ហើយដោយសារស្ថានភាពគ្រួសារជួបការលំបាក ខ្ញុំមិនមានលទ្ធភាពទៅជួបគ្រូពេទ្យបានទេ។ ថ្ងៃនេះ អរគុណគ្រូពេទ្យណាស់បានជួយស្កែនទើបខ្ញុំបានរកឃើញថា ខ្ញុំមានជំងឺថ្លើម។ គ្រូពេទ្យបានណែនាំខ្ញុំពីរបៀបដោះស្រាយរាល់ពេលដែលខ្ញុំឈឺ ហើយណែនាំខ្ញុំទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលដោយប្រើប័ណ្ណធានារ៉ាប់រងសុខភាពរបស់ខ្ញុំ”។

leftcenterrightdel
ពេទ្យយោធានៃអគ្គស្នងការដ្ឋានបច្ចេកទេសនៃកងទ័ពប្រជាជនវៀតណាមជួយពិនិត្យសុខភាពឱ្យជនរួមជាតិភាគតិច

ការមកជួបជនជាតិភាគតិចនៅឃុំ Ea Bar គឺជាសេចក្តីអំណររួមរបស់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរបស់អគ្គស្នងការដ្ឋានបច្ចេកទេស នៅពេលចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពឱ្យប្រជាជន។ លោកវរសេនីយ៍ត្រី Nguyen Van Cam ប្រធានផ្នែកពេទ្យយោធា នៃស្នងការបច្ចេកទេស ចំណុះអគ្គស្នងការដ្ឋានបច្ចេកទេសបានឱ្យដឹងថា៖ “ជាង ១០ លើកដែលបានចូលរួមការត្រួតពិនិត្យសុខភាព និងព្យាបាលផ្តល់ថ្នាំឥតគិតថ្លៃដល់ជនរួមជាតិភាគតិចនៅតំបន់ផ្សេងៗគ្នាហើយ ប៉ុន្តែទៅដល់ណាក្តីខ្ញុំក៏មានក្តីសប្បាយចិត្តដូចគ្នាផងដែរ។

យើងបានដឹងហើយថា ដោយសារអនុវត្តកម្មវិធីជួយពិនិត្យសុខភាព និងចលនាកងទ័ពចូលរួមក្នុងការកសាងជនបទថ្មីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បណ្តាទីភ្នាក់ងារ និងអង្គភាពនានាចំណុះអគ្គស្នងការដ្ឋានបច្ចេកទេសតែងតែតម្រង់ទិសដៅឆ្ពោះទៅរកមូលដ្ឋាន ដោយយកចិត្តទុកដាក់ជាពិសេសដល់ការជួយប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់មូលដ្ឋានបដិវត្តន៍។ គិតត្រឹមតែពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ អង្គភាពនានានៅក្នុងអគ្គស្នងការដ្ឋានបានរៀបចំការពិនិត្យសុខភាពចំនួន ៣០ លើក ពិគ្រោះយោបល់សុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់មនុស្សចំនួន ១២,៥០០ នាក់  ធ្វើទំនើបកម្មអគារមណ្ឌលសុខាភិបាល និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តសម្រាប់មូលដ្ឋាន និងចលនាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះ និងព្យាបាលអ្នកជម្ងឺ  បានចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារទទួលរបបគោលនយោបាយជិត ៦,០០០ គ្រួសារ។ល។ … លោកឧត្តមសេនីយ៍ទោ Tran Duy Hung លេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយរបស់អគ្គស្នងការបច្ចេកទេសបានបញ្ជាក់ថា កម្មវិធីជួយត្រួតពិនិត្យសុខភាពប្រជាជនបានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតសាមគ្គីភាព និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងពេទ្យយោធា និងប្រជាជន។ ជាពិសេស ចំពោះអគ្គស្នងការដ្ឋានបច្ចេកទេស នោះក៏ជាការងារ ដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ហើយក៏ជាការទទួលខុសត្រូវ និងជាក្តីស្រលាញ់របស់ "កងទ័ពបច្ចេកទេស" នៃកងទ័ពប្រជាជនចំពោះជនរួមជាតិភាគតិច ... ៕

បកប្រែដោយ Minh Trung