leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

ខ្លឹមសារនៃការចុះហត្ថលេខារួមមាន៖ បង្កើនការសួរសុខទុក្ខរវាងកងកម្លាំងប្រដាប់អាវុធខេត្តនិងសមាគមព្រះពុទ្ធសាសនា​វៀត​ណាមនៅខេត្ត Lam Dong  និងការផ្សព្វផ្សាយចំណេះដឹងការពារជាតិនិងសន្តិសុខដល់ព្រះសង្ឃ អ្នកមុខអ្នកការ និងអ្នកកាន់ព្រះពុទ្ធសាសនា ក៏ដូចជាជូនដំណឹងជាបន្ទាន់នូវគោលមាគ៌ារបស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋ រួមទាំងស្ថានភាពសន្តិសុខនិងការពារជាតិផងដែរ ។

ក្រៅពីនេះ ឃោសនានិងចលនាយុវជនដែលជាកូនរបស់អ្នកកាន់ព្រះពុទ្ធសាសនាទៅបំពេញកាតព្វកិច្ចយោធានិងជួយប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក៏ដូចជាលើកកម្ពស់ចំណេះដឹងអំពីប្រវត្ដិសាស្ដ្រ និងបង្ហាញពីសកម្មភាពរបស់សមាគមព្រះពុទ្ធសាសនា​វៀតណាមដល់កម្មាភិបាលនិងយុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធខេត្ដ។

លើសពីនេះទៅទៀត លើកកម្ពស់ស្មារតីសាមគ្គីភាពរវាងកងកំលាំងប្រដាប់អាវុធខេត្តជាមួយអ្នកមុខអ្នកការ ព្រះសង្ឃ និងអ្នកកាន់ព្រះពុទ្ធសាសនា ហើយកុំឲ្យអនុភាពអមិត្ដឆ្លៀតយកបញ្ហាសាសនាដើម្បីញុះញង់និងបំបែកបំបាក់ទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាពលរដ្ឋ៕

បកប្រែដោយ Pham Diep