leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ថតរូបជាមួយតំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមអាល្លឺម៉ង់ ក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

 

អញ្ជើញចូលរួមសិក្ខាសាលានេះមានតំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមអាល្លឺម៉ង់ តំណាងស្ថានពាណិជ្ជកម្មនិងវិនិយោគអាល្លឺម៉ង់ (GTAI) ប្រចាំនៅវៀតណាម ។

នៅក្នុងសិក្ខាសាលា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់​វៀតណាម ស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 និងវិធានការនានារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនិងការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការជួយគាំទ្រប្រជាជនផងដែរ។  លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើសក្តានុពលនិងប្រៀបខ្លាំងរបស់វៀតណាម ហើយនិងគោលការណ៍និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការទាក់ទាញសហគ្រាសធុនតូចនិងមធ្យមអាល្លឺម៉ង់  ក៏ដូចជាឱកាសវិនិយោគនៅវៀតណាមដែលភាគីទាំងពីរមានសក្តានុពល ដូចជាការផលិតគ្រឿងយន្ត រថយន្ត ឧស្សាហកម្មបន្ទាប់បន្សំ បច្ចេកវិទ្យាព័ត៌មាន ជីវបច្ចេកវិទ្យា សុខាភិបាល ឱសថសាស្ដ្រ ហិរញ្ញវត្ថុ និងធនាគារ ...។

រីឯខ្លួនវិញ លោក Mario Ohoven បានស្នើឲ្យវៀតណាមកែលំអបន្ថែមទៀតក្នុងវិស័យ logistics ធនធានមនុស្ស និងបែបបទរដ្ឋបាលដើម្បីបង្កលក្ខណះងាយស្រួលសម្រាប់សហគ្រាសធុនតូចនិងមធ្យមអាល្លឺម៉ង់ ធ្វើអាជីវកម្មនៅវៀតណាម៕

បកប្រែដោយ Pham Diep