ដោយត្រូវបានកំណត់ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់យុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍នៃប្រទេសវៀតណាមទាំងមូល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះខេត្តទាំងនេះបានតភ្ជាប់នឹងគ្នាដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរ។

leftcenterrightdel
រមណីយដ្ឋាន Vinpearl នៅទីក្រុង Nha Trang ខេត្ត Khanh Hoa

 

យោងតាមរបាយការណ៍របស់សមាគមទេសចរណ៍ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ចាប់តាំងពីដើមឆ្នាំមកម៉្លេះ ភ្ញៀវទេសចរអន្ដរជាតិមកកាន់ទីក្រុង Nha Trang បន្តកើនឡើងយ៉ាងខ្លាំង។ ជាពិសេសរយៈពេលអ្នកទេសចរអន្តរជាតិស្នាក់នៅជាមធ្យម​គឺ៤ ថ្ងៃកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ។

ជាមួយនឹងឆ្នេរសមុទ្រមានបណ្ដោយប្រវែង ១០៥ គីឡូម៉ែត្រ ខេត្ត Ninh Thuan មានឆ្នេរសមុទ្រស្អាតៗ ដែលទាក់ទាញភ្ញៀវទេសចរដូចជាឆ្នេរ Ninh Chu, Ca Na, Vinh Hy និង Binh Tien។ មានតំបន់ទេសចរណ៍សមុទ្រចំនួន ៥ គឺ Binh Son -  Ninh Chu, Vinh Hy – Thai An, Binh Tien, Ca Na, Mui Dinh ជាដើម។ រមណីយដ្ឋាននីមួយៗមានដីរាប់រយហិកតាដែលមានឆ្នេរសមុទ្ររាប់សិបគីឡូម៉ែត្រដែលនាំមកនូវសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ។ មានរមណីយដ្ឋានមួយដែលបានចាត់ទុកជារណ្តៅរ៉ែមាសនៃទេសចរណ៍ខេត្ត Ninh Thuan គឺជាឆ្នេរ Ninh Chu ដែលជាឆ្នេរខ្សាច់មួយក្នុងចំណោមឆ្នេរសមុទ្រចំនួន៩ ស្អាតជាងគេនៅប្រទេសវៀតណាម... បន្ថែមពីនេះទៀតខេត្ត Ninh Thuan ក៏មានប្រៀបអំពី ផលិតផលទេសចរណ៍ កសិផលដូចជា៖ ផ្លែទំពាំងបាយជូរ ផ្លែប៉ោម ទំពាំងបារាំង។ល។ ជាពិសេសខេត្តនេះក៏មានផលិតផលផ្នែកវប្បធម៌ជនជាតិចាមជាច្រើនដែរ។

ខេត្ត Phu Yen ត្រូវបានវាយតម្លៃថាជាខេត្តមួយដែលសម្បូរទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ការដឹកជញ្ជូនងាយស្រួល ខេត្ត Phu Yen ក៏មានឆ្នេរសមុទ្រប្រវែង១៨៩  គីឡូម៉ែត្រ ដែលមានភ្នំជាប់នឹងសមុទ្រជាច្រើនបានបង្កើតឡើងនូវឈូងសមុទ្រ និងឆ្នេរសមុទ្រ ដែលមានទេសភាពដ៏ស្រស់ស្អាត។ ដោយបានសង្កេតឃើញច្បាស់ពីសក្ដានុភាព និងឧត្តមភាពនៃវិស័យទេសចរណ៍ ហេតុដូច្នេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាខេត្តនៅភាគកណ្តាលខាងត្បូងវៀតណាមបានម្ចាស់ការក្នុងការពិភាក្សា និងឯកភាពគ្នាលើលើដំណោះស្រាយជាច្រើនដើម្បីបង្កើតការតភ្ជាប់ក្នុងការអភិវឌ្ឍទេសចរណ៍។

ថ្វីបើសម្រេចបានរាល់លទ្ធផលក្នុងជំហានដំបូងគួរឱ្យកត់សម្គាល់ក៏ដោយប៉ុន្តែអ្នកឯកទេសផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍បាននិយាយ​ថា ខេត្ត Khanh Hoa ត្រូវការដើរតួនាទីឈានមុខគេនៅក្នុងការអភិវឌ្ឍទេសចរណ៍នៅតាមបណ្តាខេត្តភាគកណ្តាលខាងត្បូង​វៀតណាម។ វាមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់នូវរាល់ផលិតផលទេសចរណ៍នៃតំបន់ទាំងបីពីព្រោះនឹងជួយជ្រោមជ្រែង និងបំពេញឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ត្រូវតែផ្លាស់ថ្មីនូវយុទ្ធសាស្រ្តផ្សព្វផ្សាយទេសចរណ៍ដល់អ្នកទេសចរជាតិនិងអ្នកទេសចរអន្តរជាតិ ...

អ្នកជំនាញទេសចរណ៍ទាំងអស់សុទ្ធតែបានសន្និដ្ឋានថា វិស័យទេសចរណ៍របស់បណ្តាខេត្តនេះត្រូវការមានដំណោះស្រាយយ៉ាងហ្មត់ចត់ប្រកបដោយអាជីព អភិវឌ្ឍនិរន្តរភាព។ ចូលរួមសហការគ្នានិងជៀសវាងរបៀបធ្វើដោយគ្មានការពិភាក្សាជាមួយគ្នាពីព្រោះភ្ញៀវទេសចរមានតម្រូវការចង់ទទួលបានសេវាកម្មល្អៗកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Minh Trung