ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានលេចចេញជាខឿនសេដ្ឋកិច្ចមួយដែលមានការរីកចម្រើនលឿន និងមានស្ថិរភាពបំផុតនៅក្នុងតំបន់។ ផ្ដល់​បទ​សំភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំប្រទេសថៃ លោកបណ្ឌិត Watcharas Leelawath អតីតនាយកប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ និងជាទីប្រឹក្សាកិត្តិយសនៅ Bolliger & Company (ប្រទេសថៃ)។

លោកគឺជាអ្នកសេដ្ឋកិច្ចពាណិជ្ជកម្មដែលធ្លាប់បង្រៀននៅសហរដ្ឋអាមេរិក ដោយមានការស្រាវជ្រាវយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ពលកម្មអន្តរជាតិ និងការធ្វើសមាហរណកម្មអាស៊ាន បានសន្និដ្ឋានថា គោលនយោបាយការបរទេសនិងការធ្វើសមាហរណកម្មស៊ីជម្រៅបានជួយវៀតណាមសម្រេចបានសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ ហើយក្លាយជាចំណុចភ្លឺក្នុងអាស៊ាន។

leftcenterrightdel
លោកបណ្ឌិត Watcharas Leelawath ផ្ដល់បទសំភាសដល់អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំប្រទេសថៃ (រូបថត៖vov.vn)

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃដូចម្ដេចចំពោះទិសដៅគោលនយោបាយសេដ្ឋកិច្ចទូទៅរបស់ប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើប្រៀបធៀបទៅនឹងប្រទេសមានសេដ្ឋកិច្ចទើបលេចធ្លោផ្សេងៗ?

លោកបណ្ឌិត Watcharas Leelawath៖ ខ្ញុំគិតថា ចាប់អារម្មណ៍ណាស់។ យើងមើលឃើញចំណុចបួន៖ កំណើនសេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស ការកាត់បន្ថយភាពក្រីក្រ និងពាណិជ្ជកម្មសកលរវាងវៀតណាម និងសេដ្ឋកិច្ចពិភពលោក។ ដោយក្រឡេកមើលកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមសម្រេចបានប្រហែល ៦ ដល់ ៧% ក្នុងឆ្នាំ។ បើប្រៀបធៀបទៅនឹងខឿនសេដ្ឋកិច្ចផ្សេងៗ តួលេខនេះគឺខ្ពស់ជាង។ ឧទាហរណ៍ ប្រទេសថៃមានត្រឹមតែប្រហែល ១ ដល់ ២% ប៉ុណ្ណោះ។

សូម្បីតែក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ ក៏ដោយក៏សេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនវិជ្ជមាន ខណៈដែលប្រទេសជាច្រើនមានកំណើនអវិជ្ជមាន។ ប្រទេសវៀតណាមបានងើបឡើងវិញយ៉ាងឆាប់រហ័សពី ២% ដល់ ៨%។ នោះគួរឱ្យចាប់អារម្មណ៍ណាស់ ហើយបង្ហាញពីកំណើនដ៏រឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក៏កំពុងកើនឡើងផងដែរ។ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ  អត្រាភាពក្រីក្របានថយចុះយ៉ាងខ្លាំងពី ១៤% ក្នុងឆ្នាំ ២០១០ មកត្រឹម ៤% ក្នុងឆ្នាំ ២០២៣។

អ្នកយកព័ត៌មាន៖ តើអ្វីៗដែលធ្វើឱ្យក្របខ័ណ្ឌគោលនយោបាយរបស់វៀតណាមមានភាពទាក់ទាញចំពោះវិនិយោគិនអន្តរជាតិ?

លោកវេជ្ជបណ្ឌិត Watcharas Leelawath៖ ក្របខ័ណ្ឌគោលនយោបាយការបរទេសរបស់ប្រទេសវៀតណាមធ្វើឱ្យប្រទេសនេះមានភាពទាក់ទាញខ្លាំង។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប្រការនេះជួយខឿនសេដ្ឋកិច្ចវៀតណាមក្លាយជាខឿនសេដ្ឋកិច្ចសម្រាប់ការនាំចេញ។ នៅពេលពង្រីកពាណិជ្ជកម្មជាមួយបណ្ដាប្រទេស  និងអនុវត្តអត្រាពន្ធសូន្យចំពោះដៃគូ FTA វៀតណាមមានលទ្ធភាពទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសយ៉ាងខ្លាំង។ នៅពេលដែលការវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម វានឹងបង្កើតការងារកាន់តែច្រើន។ វិនិយោគិនជ្រើសរើសប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្ម ដោយនៅពេលនាំចេញទៅកាន់ប្រទេសដៃគូ ទំនិញទទួលបានពន្ធសូន្យ។

បច្ចុប្បន្ន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ចំនួន ១៥ ជាមួយប្រទេសចំនួន ៥៣ ដែលជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍។ លើសពីនេះ ការធ្វើបរិវត្ដកម្មឌីជីថលក៏ជាចំណុចខ្លាំងមួយផងដែរ។

អ្នកយកព័ត៌មាន៖ ក្នុងទសវត្សរ៍ខាងមុខ តើអ្វីជាឱកាស និងបញ្ហាប្រឈមធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម?

លោកវេជ្ជបណ្ឌិត Watcharas Leelawath៖ បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងកែទម្រង់បទប្បញ្ញត្តិដើម្បីឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ជាការពិតណាស់ នៅពេលនាំចេញនឹងមានការចំណាយដែលត្រូវបង់ ប៉ុន្តែយើងមិនចាត់ទុកថា វាជាការគំរាមកំហែងទេ ដែលជាឱកាស។ នៅពេលដែលវៀតណាមធ្វើកំណែទម្រង់នូវបទប្បញ្ញត្តិ ជាពិសេសទាក់ទងនឹងបរិស្ថាន ស្របតាមស្តង់ដារអន្តរជាតិ វានឹងបើកឱកាសនាំចេញទៅកាន់ទីផ្សារពិភពលោក។ នេះគឺជាចំណុចវិជ្ជមាន។ បញ្ហាប្រឈមដ៏ធំគឺធ្វើដូចម្ដេចដើម្បីវៀតណាមផ្លាស់ប្តូរការផលិតដែលមានតម្លៃទាបទៅជាការផលិតផលិតផលដែលមានតម្លៃខ្ពស់ជាងក្នុងខ្សែសង្វាក់ផលិតកម្ម។

បច្ចុប្បន្ន វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្ម ប៉ុន្តែផ្នែកផលិតកម្មដែលវៀតណាមធ្វើនោះ មានតម្លៃទាបជាងបើប្រៀបធៀបទៅនឹងផ្នែកផលិតកម្មផ្សេងៗ។ ឧទាហរណ៍ វៀតណាមគឺជាប្រទេសនាំចេញធំនូវឧបករណ៍អេឡិចត្រូនិច ប៉ុន្តែតម្លៃដែលអង្គភាពអាជីវកម្មវៀតណាមទទួលបានយ៉ាងទាប។ អាស្រ័យហេតុនេះ យើងត្រូវរកវិធីសាស្ដ្រដើម្បីផ្លាស់ប្តូរការផលិតដែលមានតម្លៃទាបទៅជាការផលិតផលិតផលដែលមានតម្លៃខ្ពស់ជាងក្នុងខ្សែសង្វាក់ផលិតកម្ម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកវេជ្ជបណ្ឌិត Watcharas Leelawath!

បកប្រែដោយ Pham Diep