បច្ចុប្បន្ននេះ វិស័យ FDI បានជួយវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល ដោយរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំណូលថវិកា និងការបង្កើតការងារ។ ជាពិសេស ក្នុងអំឡុងពេលឆ្នាំ ២០២១-២០២៥ ការវិនិយោគផ្ទាល់ពីបរទេសសរុប សម្រេចបានជាង ១៥៨ ពាន់លានដុល្លារអាមេរិក ដែលលើសពីគោលដៅ ១០០-១៥០ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
រុបថតឧទាហរណ៍៖ baodautu.vn

ទោះជាយ៉ាងណាក៏ដោយ សមាមាត្រនៃ FDI ក្នុងការវិនិយោគសង្គមសរុបមានទំនោរថយចុះ។ កម្រិតនៃការរីករាលដាលនៃបច្ចេកវិទ្យា និងការបង្កើនសមត្ថភាពឧស្សាហកម្មក្នុងស្រុកនៅតែមានកម្រិត។ ហើយសេដ្ឋកិច្ចនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ FDI នៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួន។ តម្រូវការគឺថា នៅក្នុងរយៈពេលខាងមុខ ត្រូវតែមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីការទាក់ទាញ FDI ដោយផ្អែកលើបរិមាណ ទៅជាការផ្តល់អាទិភាពដល់គុណភាព និងផលប៉ះពាល់នៃការរីករាលដាល។ ជាពិសេស ផ្តោតលើការកសាងគោលនយោបាយលើកទឹកចិត្តអង្គភាពអាជីវកម្មក្នុងស្រុកឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាស FDI អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងភ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្សជាមួយនឹងតម្រូវការជាក់ស្តែងរបស់សួនឧស្សាហកម្ម និងតំបន់ផលិតកម្ម។

FDI មិនត្រឹមតែបម្រើការនាំចេញប៉ុណ្ណោះទេ ថែមទាំងត្រូវតម្រង់ទិសឆ្ពោះទៅរកការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងទីផ្សារក្នុងស្រុកទៀតផង។ លោក Pham Thanh Binh នាយកមជ្ឈមណ្ឌលជំរុញព័ត៌មានគាំទ្រការវិនិយោគភាគខាងជើង នាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា៖ «វៀតណាមត្រូវមានដំណោះស្រាយ និងសកម្មភាពជាក់ស្តែងដូចជាការកែលម្អស្ថាប័ន និងគោលនយោបាយវិនិយោគ ការបង្កើនស្ថិរភាព និងទំនុកចិត្តសម្រាប់វិនិយោគិន។ វៀតណាមត្រូវការពន្លឿនកំណែទម្រង់នីតិវិធីរដ្ឋបាល ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ បង្កើនការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការនៃបច្ចេកវិទ្យាទំនើប ពង្រឹងការជំរុញការវិនិយោគដែលផ្តោតលើសាជីវកម្មពហុជាតិក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងថាមពលស្អាត»៕

បកប្រែដោយ Huyen Trang