នៅខេត្ត Quang Tri វិស្វករ និងកម្មកររាប់រយនាក់ នៅតែស្ថិតនៅការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋាន Quang Tri ដើម្បីធ្វើការពេញថ្ងៃសម្រាកឆ្នាំថ្មី។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ២០០ ហិកតា ហើយកម្មករបែងចែការងារជាវេន ដើម្បីពន្លឿនវឌ្ឍនភាពនៃគម្រោង។

leftcenterrightdel
ការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋាន Quang Tri  (រូបថត៖ vov.vn)

លោក Le Duc Cam  ប្រធានក្រុមសំណង់និងរចនាសម្ព័ន្ធ ក្រុមហ៊ុនភាគហ៊ុនសំណង់ Central បានឲ្យដឹងថា៖ "អង្គភាពសំណង់របស់យើងខ្ញុំធ្វើការពេញម៉ោងអាហារថ្ងៃត្រង់ ញ៉ាំអាហារ និងសម្រាកនៅការដ្ឋានសំណង់ ហើយអាចធ្វើការថែមម៉ោងរហូតដល់ម៉ោង ១១ យប់។ យើងធ្វើការជាវេនជាបន្តបន្ទាប់ក្នុងពេលថ្ងៃ ហើយសូម្បីតែនៅថ្ងៃឈប់សម្រាក និងបុណ្យតេត  យើងខ្ញុំក៏ប្តេជ្ញាធ្វើការដោយមិនសម្រាកដែរ ដោយខិតខំធានាថា គម្រោងត្រូវបានបង្ហើយតាមកាលវិភាគ"។

នៅការដ្ឋានសាងសង់ផ្លូវរត់លេខ ២ នៅអាកាសយានដ្ឋាន Phu Cat ក្នុងខេត្ត Gia Lai បរិយាកាសធ្វើការនៅតែមានភាពមមាញឹក។ ម៉ាស៊ីនជីកដី រថយន្តដឹកដី និងម៉ាស៊ីនលាយបេតុងដំណើរការជាបន្តបន្ទាប់ ដោយមានកម្មករ និងវិស្វកររាប់រយនាក់តាមដានយ៉ាងដិតដល់នូវចំណុចសាងសង់នីមួយៗ ដែលបង្កើតការចាប់ផ្តើមដ៏រីករាយដល់ឆ្នាំនេះ នៅក្នុងការដ្ឋានសាងសង់អាកាសចរណ៍ដ៏សំខាន់នេះក្នុងខេត្ត Gia Lai ផងដែរ៕

បកប្រែដោយ Thanh Cong