leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា ចំពោះ ការបាត់បង់យ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ វៀតណាមបានទទួលការចែករំលែក ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសម្ភារៈចាំបាច់ និងឧបករណ៍ពីសហគមន៍អន្តរជាតិ ប្រទេសនានានិងអង្គការអន្តរជាតិ ដែលមានតម្លៃប៉ាន់ស្មានជិត ១៦ លានដុល្លារអាមេរិករហូតមកដល់ពេលនេះ។ ប្រភពឧបត្ថម្ភទាំងនេះនឹងត្រូវបានស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមចែកចាយដោយ​ផ្ទាល់ទៅកាន់មូលដ្ឋាននានាដែលរងផលប៉ះពាល់ និងដល់ប្រជាជនដែលរងផលប៉ះពាល់។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា “ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ យើងក៏បានឃើញរឿងរ៉ាវដ៏រំជួលចិត្តពី មិត្តភក្តិបរទេសនិងអ្នកទេសចរជាច្រើន រួមជាមួយប្រជាជនមកពីខេត្ត និងទីក្រុង និងអាជ្ញាធរមូលដ្ឋានជាច្រើននៃប្រទេសវៀតណាម បានចែករំលែក និងជួយប្រជាជនដែលជួបការលំបាកតាមវិធីផ្សេងៗគ្នាជាច្រើន។ នេះគឺជាការលើកទឹកចិត្តដ៏អស្ចារ្យ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក  ដើម្បីជួយប្រជាជននៅមូលដ្ឋានរបស់​វៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់ជំនះការលំបាក។  រដ្ឋាភិបាល និងប្រជាជនវៀតណាមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភទាន់ពេលវេលា ជាក់ស្ដែងនិងមានតម្លៃនេះ”៕

បកប្រែដោយ Pham Diep