សិក្ខាសាលានេះត្រូវបានរៀបចំ ដោយសមាគមជំនួយសកម្មភាពជំនះផលវិបាកដោយសារគ្រប់មីនវៀតណាម (VNASMA) មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនជាតិវៀតណាម (VNMAC)។

ក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ទោ Pham Ngoc Khoa អនុប្រធានប្រចាំការ VNASMA បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០ ឆ្នាំ VNASMA បានសហការ និងចូលរួមក្នុងសកម្មភាពទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន ផ្ដល់ប្រាក់ជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន ជួយជនរងគ្រោះក្នុងការព្យាបាលរបួស ការពិនិត្យសុខភាព និងការស្តារនីតិសម្បទា អប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ អំពាវនាវអង្គការ និងបុគ្គលក្នុងនិងក្រៅប្រទេសជួយគាំទ្រគម្រោងរបស់សមាគម។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Ngoc Khoa និងប្រតិភូចូលរួមសិក្ខាសាលា

ដោយស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង "កម្មវិធីបង្កើនការជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់មីននៅប្រទេសសមាជិកអាស៊ាន" យោបល់ដែលផ្ដល់ដោយប្រតិភូដែលចូលរួមសិក្ខាសាលា បានរួមចំណែកតម្រង់ទិសសម្រាប់ការខិតខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះដោយសារមីន និងជនពិកាក្នុងស្រុក និងក្រៅប្រទេស។

យោងតាមតំណាង VNMAC ផលវិបាកដោយសារគ្រាប់មីន និងគ្រាប់បែក បាននិងកំពុងប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើន។ ទន្ទឹមនឹងនោះ ជនពិការនៅវៀតណាមនៅតែជួបការលំបាកជាច្រើនក្នុងការទទួលបានសេវាស្តារនីតិសម្បទាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាប្រឈមទាំងនេះទាមទារឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននៃរដ្ឋាភិបាល អង្គការសង្គម អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ៕

បកប្រែដោយ Thuy Anh