ក្នុងសិក្ខាសាលា លោក Nguyen Ngoc Hung អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរ៉ូម៉ានីលើវិស័យសំខាន់ៗជាច្រើនដូចជា៖ ពលកម្ម ការអប់រំ-បណ្តុះបណ្តាល និងពាណិជ្ជកម្មនៅតែមានសក្ដានុពលច្រើនណាស់។ សិក្ខាសាលាជាឱកាសសម្រាប់ភាគីទាំងឡាយផ្លាស់ប្តូរគំនិតថ្មីៗ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលដ៏ធំធេងក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាចែករំលែកព័ត៌មានអំពីរ៉ូម៉ានី

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Cristina Romila ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅវៀតណាម បានជម្រាបជូនអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរ៉ូម៉ានីដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៥ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចសង្គម អាទិភាពរបស់រ៉ូម៉ានីក្នុងគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរ៉ូម៉ានី។

រីឯខ្លួនវិញ លោក Ho Quang Loi ប្រធានសមាគមមិត្តភាពវៀតណាម-រ៉ូម៉ានី បានអះអាងថា សមាគមមិត្តភាពវៀតណាម-រ៉ូម៉ានី នឹងបន្តដើរតួជាស្ពានជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ទេសចរណ៍ និងជួយគាំទ្រការផ្លាស់ប្តូរកម្លាំងពលកម្ម រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh