ថ្លែងមតិនៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែស្វាគមន៍ សហគ្រិនវៀតណាម និងវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់សហគ្រិនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកំពស់សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាអធិបតីនៃជំនួបជាមួយតំណាងសហគ្រិនក្នុងឱកាសទិវាសហគ្រិនវៀតណាម (១៣ តុលា) (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា នៅក្នុងជំនួបនេះ នឹងអាចស្តាប់បានមតិមានទំនួលខុសត្រូវ និងត្រង់ៗជាច្រើនពីប្រតិភូទាំងឡាយ ដើម្បីឲ្យរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីមានមូលដ្ឋានបន្ថែមទៀតក្នុងការកសាង និងផ្សព្វផ្សាយសេចក្តីសម្រេចគោលនយោបាយ ដោះសោធនធាន បង្កើតលក្ខខណ្ឌល្អបំផុត សម្រាប់សហគ្រាសវៀតណាម អភិវឌ្ឍ និងក្រុមសហគ្រិនវៀតណាមរីកចម្រើនយ៉ាងខ្លាំង រួមវិភាគទានជាច្រើនបន្ថែមទៀតក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយអ្នកវិទ្យាសាស្ត្រ និងវិស្វករស្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលមកវៀតណាមដើម្បីចូលរួមសន្និសីទបណ្តាញអ្នកវិទ្យាសាស្ត្រ និងវិស្វករស្ត្រីតំបន់អាស៊ីប៉ាស៊ីហ្វិក និងថ្នាក់ដឹកនាំសមាគមនារីបញ្ញវន្តវៀតណាមរបស់សហព័ន្ធសមាគមនារីវៀតណាម៕

បកប្រែដោយ Huyen Trang