នេះជាថវិកាដែលបរិច្ចាគដោយសហគមន៍ជនជាតិវៀតណាមនៅអូស្ត្រាលី ថៃ ជប៉ុន ឡាវ រុស្ស៊ី អ៊ុយក្រែន បេឡារុស្ស អង់ហ្គោឡា កម្ពុជា ចិន ហុងកុង (ចិន) ម៉ាកាវ (ចិន) តៃវ៉ាន់ (ចិន) ម៉ុងហ្គោលី សហរដ្ឋអាមេរិក ឆែក នីហ្សេរីយ៉ា និងហ្វាំងឡង់។

leftcenterrightdel
លោកស្រី Le Thi Thu Hang បញ្ជូនប្រាក់ជំនួយចំនួន ១៩.៣ ពាន់លានដុងដែលបរិច្ចាគដោយអាណិកជនវៀតណាម ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះលេខ៣

សូមរំលឹកថា នាថ្ងៃទី ១៣ ខែកញ្ញា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានបញ្ជូនប្រាក់ជំនួយចំនួន ៦០២ លានដុងដល់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ទន្ទឹមនឹងនោះ អង្គការ និងបុគ្គលមកពីប្រទេសអាល្លឺម៉ង់ ហូឡង់ សហគមន៍ជនជាតិវៀតណាមនៅទីក្រុង Khabarovsk (រុស្ស៊ី) អង្គការផ្លាស់ប្តូរអន្តរជាតិនៅជប៉ុន... ក៏បានបញ្ជូនជំនួយជាង ១ ពាន់លានដុងដល់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

ថ្លែងមតិក្នុងពិធីទទួល លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ថ្លែងអំណរគុណចំពោះជំនួយរបស់អាណិកជនវៀតណាមក្នុងបំណងចែករំលែកជាមួយការលំបាករបស់ប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិ។ លោក Do Van Chien បានឲ្យដឹងថា មកទល់ពេលនេះ រណសិរ្សមាតុភូមិវៀតណាមបានទទួលប្រាក់ជំនួយជិត ១៥០០ ពាន់លានដុង និងបែងចែកជិត ១៣០០ ពាន់លានដុងដល់មូលដ្ឋាន៕

បកប្រែដោយ Thuy Anh