នាព្រឹកថ្ងៃទី១០ ខែកញ្ញា ស្ថានភាពទឹកភ្លៀង និងទឹកជំនន់ដែលកើតឡើងយ៉ាងស្មុគ្រស្មាញនៅបណ្តាខេត្តនៅតំបន់ព្រៃភ្នំ នៃភាគខាងជើងវៀតណាម បានបង្កការខូចខាតយ៉ាងធំធេងដល់អាយុជីវិត ទ្រព្យសម្បត្តិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅទីរួមខេត្ត Viet Yen នៃខេត្ត Bac Giang និងខេត្ត Bac Ninh ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តាប់ការរាយការណ៍​​អំពីការទប់ស្កាត់ទឹក​ជំនន់នៅមូលដ្ឋាន​

មានវត្តមាននៅឃុំ Tam Da និងឃុំ Van An ស្រុក Yen Phong ខេត្ត Bac Ninh និងឃុំ Tien Son និងឃុំ Van Ha ទីរួមខេត្ត Viet Yen ខេត្ត Bac Giang លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកទឹកចិត្តប្រជាជននៅតាមឃុំទាំងឡាយ ហើយទន្ទឹមនឹងនោះ ស្នើអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ ផ្លាស់ទីប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព កុំឲ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារ សម្លៀកបំពាក់ ឬ ទីជម្រក។ លោកនាយករដ្ឋមន្ត្រី ស្នើឲ្យបណ្ដាអង្គភាពដឹកជញ្ជូនជាបន្ទាន់នូវស្បៀងអាហារ មីកញ្ចប់ សម្ភារៈប្រើប្រាស់ ទឹកស្អាត... ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលឱ្យបានឆាប់រហ័ស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកទឹកចិត្តប្រជាជន

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនទីរួមខេត្ត Viet Yen ខេត្ត Bac Giang និងបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាបន្ទាន់ជាមួយបណ្តាខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន៖ Bac Ninh, Bac Giang, Lao Cai, Hoa Binh, Son La, Lai Chau, Dien Bien, Ha Giang, Cao Bang, Bac Kan, Yen Bai, Tuyen Quang, Phu Tho, Thai Nguyen, Lang Son។

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នគ្រប់លំដាប់ថ្នាក់ត្រូវក្តាប់ជាប់ស្ថានការណ៍ដើម្បីដោះស្រាយឱ្យមានភាពបត់បែន និងមានប្រសិទ្ធភាព ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពិនិត្យអង្គភាព និងបុគ្គលដែលរងការខូចខាតដោយទឹកជំនន់ និងផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម៕

បកប្រែដោយ Duy Hoan