ចូលរួមពិធីជូនអំណោយមានលោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន; ថ្នាក់ដឹកនាំអាជ្ញាធរស្រុក Hoa An។ សកម្មភាពជូនអំណោយបុណ្យតេតត្រូវបានរៀបចំឡើងដោយកាសែតកងទ័ពប្រជាជន និងមូលនិធិ Thien Tam នៃសាជីវកម្ម Vingroup ដោយមានបំណងនាំមកនូវភាពសប្បាយរីករាយ និងរួមចំណែកជួយដល់គ្រួសារដែលជួបការលំបាក ទទួលអំណរឆ្នាំថ្មីដ៏កក់ក្តៅ និងសម្បូរធូធារ។ នេះក៏ជាសកម្មភាពជាក់ស្តែង ដើម្បីអប់រំកម្មាភិបាល និងអ្នកយកព័ត៌មានរបស់កាសែតកងទ័ពប្រជាជន ដើម្បីពង្រីកប្រពៃណី “ស្រលាញ់ និងរាប់អានគ្នាទៅវិញទៅមក” របស់ប្រជាជាតិ ផ្សព្វផ្សាយសកម្មភាពដ៏មានអត្ថន័យក្នុងសហគមន៍។

leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Anh Thu ប្រគល់អំណោយចំនួន ៥០០ កញ្ចប់ជូនគ្រួសារដែលជួបការលំបាកនៅស្រុក Hoa An ខេត្ត Cao Bang

ក្នុងឱកាសនេះ កាសែតកងទ័ពប្រជាជនបានរៀបចំពិធីប្រគល់ផ្ទះសាមគ្គីចំនួន ៣ ខ្នងជូនគ្រួសារក្រីក្រនៅស្រុក Hoa An ដោយចំណាយមួយផ្នែកឧបត្ថម្ភដោយអង្គភាព និងសប្បុរសជន (៨០ លានដុង/ផ្ទះ)។ នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងក្របខណ្ឌនៃកម្មវិធី “ត្រឡប់ទៅប្រភពដើម” ដែលរៀបចំដោយកាសែតកងទ័ពប្រជាជនក្នុងខែសីហា ឆ្នាំ ២០២៤ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (១៩៤៤-២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (១៩៨៩-២០២៤)៕

បកប្រែដោយ Huyen Trang