នៅក្នុងជំនួបនេះ លោក Do Duc Duy បានសង្កត់ធ្ងន់ថា សិង្ហបុរីជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់។ នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរួមចំណែកដោះស្រាយបញ្ហាប្រឈមលើវិស័យបរិស្ថាន និងអាកាសធាតុ ព្រមទាំង ក៏បង្កើតឱកាសអភិវឌ្ឍន៍ថ្មីៗផងដែរ។

ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញ លោក Do Duc Duy និងលោក Jaya Ratnam បានចែករំលែកព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ។ សិង្ហបុរីគ្រោងនឹងនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ ៤ ជីហ្គាវ៉ាត់ (GW) ពីបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០៣៥ ហើយគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្ររវាងសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិ វៀតណាម (PVN) និង Sembcorp (សិង្ហបុរី) គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការនេះ។

leftcenterrightdel
លោក Do Duc Duy ជួបជាមួយលោក Jaya Ratnam

លោក Jaya Ratnam បានឲ្យដឹងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចដើម្បីជួយគាំទ្រវៀតណាមធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសក្នុងការពិនិត្យមើលបរិស្ថាន និងការព្យាករណ៍គ្រោះមហន្តរាយធម្មជាតិ។ ការគំនិតផ្តួចផ្តើមឌីជីថល និងថាមពលស្អាតនឹងក្លាយជាស្នូលនៃទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។

លោក Do Duc Duy បានសង្ឃឹមថា ស្ថានទូតសិង្ហបុរីនឹងបន្តជាស្ពានដ៏សំខាន់មួយ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម និងដៃគូសិង្ហបុរី។ លោករដ្ឋមន្ត្រីក៏បញ្ជាក់ផងដែរថា នាពេលខាងមុខ វិស័យសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងត្រូវបានពង្រីក រួមទាំងការសុក្រិតគោលនយោបាយសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ។ លោក Do Duc Duy ជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរី នឹងអភិវឌ្ឍដោយឥតឈប់ឈរ រួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh