នាថ្ងៃទី១៣ សីហា ថ្លែងក្នុងពិធីបើកវេទិកាពុទ្ធសាសនាអន្តរជាតិលើកទី២ ដែលប្រព្រឹត្តទៅនៅទីក្រុង Ulan-Ude សាធារណៈរដ្ឋ Buryatia សហព័ន្ធរុស្ស៊ី លោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម បានលើកច្បាស់ថា៖ បណ្ដាសាសនានៅវៀតណាមបានមានការរួមចំណែកជាក់លាក់សម្រាប់ប្រទេសជាតិ  ព្រមទាំងគឺជាកត្តាវិជ្ជមានដែលរួមចំណែកធ្វើឱ្យវប្បធម៌វៀតណាមសម្បូរបែប ចម្រុះ និងវិសេសវិសាល។

leftcenterrightdel
លោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម រួមជាមួយប្រតិភូវៀតណាមនិងភ្ញៀវចូលរួមវេទិកា (រូបថត៖ vov.vn)

លោក Vu Chien Thang បានសង្កត់ធ្ងន់ថា “គណៈប្រតិភូវៀតណាមចូលរួមវេទិកាលើកនេះក្នុងបំណងលើកតម្កើងតម្លៃប្រពៃណី និងសីលធម៌ល្អរបស់ពុទ្ធសាសនា។ ពុទ្ធសាសនានិយាយរួម និងពុទ្ធសាសនាវៀតណាមនិយាយដោយឡែកតែងតែផ្សារភ្ជាប់ រួមដំណើរជាមួយប្រទេសជាតិ។ ពុទ្ធសាសនាបានមានការរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាង និងការពារប្រទេស និងអភិវឌ្ឍប្រទេស ”។

leftcenterrightdel
លោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាមថ្លែងនៅវេទិកា ( រូបថត៖ vov.vn)

បន្ទាប់ពីបើកវេទិកា ប្រតិភូទាំងឡាយបានចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ "បាតុភូត Pandido Khambo Lama Dashi Dorzhi Itigelov"។ សាស្ត្រាចារ្យរង បណ្ឌិត Chu Van Tuan ប្រធានវិទ្យាស្ថានស្រាវជ្រាវសាសនារបស់វៀតណាមបានថ្លែងបទអន្ដរគមន៍នៅឯសិក្ខាសាលា៕

បកប្រែដោយ Pham Diep