គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ គណៈប្រតិភូក្រសួងការពារជាតិឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

leftcenterrightdel
គណៈប្រតិភូទាំងពីរឯកភាពគ្នាលើកិច្ចការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២

គណៈប្រតិភូទាំងពីរបានចុះត្រួតពិនិត្យការត្រៀមរៀបចំនៅទីតាំងដែលរំពឹងថានឹងរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ដូចជា៖ តំបន់ច្រកទ្វារព្រំដែន Long Sap សាលារៀនដែលរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងទៅទស្សនា កន្លែងដែលរៀបចំកិច្ចពិភាក្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ កន្លែងដែលរៀបចំការផ្លាស់ប្តូរកិច្ចការនយោបាយ និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ... លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone ផ្ដល់យោបល់អំពីការត្រៀមរៀបចំសម្រាប់ការទទួលភ្ញៀវ ភស្តុភារ ការតុបតែង ការធានាចរាចរណ៍ សន្តិសុខ សុវត្ថិភាព និងសុខាភិបាល... ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ ដែលត្រៀមរៀបចំយ៉ាងសកម្មនូវជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ហើយថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់មន្ទីរ ស្ថាប័ន និងមូលដ្ឋានខេត្ត Son La និងខេត្ត Houaphanh។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ គឺជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែន ព្រមទាំង លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ក្នុងការការពារព្រំដែន បង្គោលព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងជួយប្រជាជនក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងព្រំដែនវៀតណាម-ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងខែតុលា ឆ្នាំនេះ នៅស្រុក Moc Chau និងស្រុក Sop Bao៕

បកប្រែដោយ Thuy Anh