មហោស្រពនេះត្រូវបានរៀបចំឡើងដោយសមាគមនិស្សិតវៀតណាមនៅទីក្រុងហូជីមិញ និងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ក្រោមប្រធានបទ “យុវជនលើកកំពស់តួនាទីឈានទៅមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍៖ ពីមូលដ្ឋានដល់សាកល”។ មហោស្រពនេះមានការចូលរួមរបស់ប្រតិភូជិត ២០០ នាក់ ដែលជានិស្សិត និងយុវជនវៀតណាម និង១១ ប្រទេសផ្សេងទៀត។ ក្នុងឱកាសនេះ វេទិកាវិទ្យាសាស្ត្រនិស្សិតអន្តរជាតិលើកទី៨ នៅឆ្នាំ២០២៤ ក៏បានប្រព្រឹត្តទៅដែរ។

មហោស្រព និងវេទិកានេះមានសកម្មភាពជាក់ស្តែងជាច្រើន ក្នុងបំណងលើកទឹកចិត្តដល់កិច្ចសហការ និងការគាំទ្រដើម្បីបង្កើនតួនាទីរបស់យុវជនម្នាក់ៗ បង្កើតជាសហគមន៍យុវជនដែលមានទំនួលខុសត្រូវ និងរួមវិភាគទានក្នុងការអភិវឌ្ឍនសង្គម។

រូបភាពលេចធ្លោមួយចំនួននៅមហោស្រពនិស្សិតពិភពលោកលើកទី ១ នៅទីក្រុងហូជីមិញ៖

leftcenterrightdel
 
leftcenterrightdel
និស្សិតអន្តរជាតិទៅទស្សនា និងស្វែងយល់អំពីបរិយាកាសសិក្សា និងអនុវត្តន៍របស់សាលានានាក្នុងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
leftcenterrightdel
 
leftcenterrightdel
បណ្ដាគណៈប្រតិភូទៅទស្សនា និងស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់វៀតណាម
leftcenterrightdel
មហោស្រពនេះត្រូវបានគេរំពឹងថានឹងបង្កើនការផ្លាស់ប្តូរ និងការភ្ជាប់រវាងយុវជន និងនិស្សិតមកពីប្រទេសផ្សេងៗ ក្នុងការធ្វើសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍

បកប្រែដោយ Thanh Cong