ផ្លាស់ប្តូរគំនិត និងរបៀបធ្វើ តាមរយៈរបៀបផ្សព្វផ្សាយសហគមន៍
កប.អនឡាញ - Thanh Son ជាឃុំ ដែលមានការលំបាកជាច្រើននៅស្រុក Huu Lung ខេត្ត Lang Son។ ឃុំទាំងមូលបច្ចុប្បន្នមាន ៧៤៣ គ្រួសារ មានប្រជាជន ៣.៣៧៦ នាក់ ក្នុងនោះជាង ៩០% ជាជនជាតិភាគតិច។
ការអនុវត្តគម្រោងទី៨ (ការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ សមគមនារីឃុំ Thanh Son បានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានា ដើម្បីបង្កើតក្រុមផ្សព្វផ្សាយសហគមន៍ចំនួន ៣ នៅភូមិចំនួន ៣ គឺ Thong Nhat, Dien Tren, Dien Duoi ដើម្បីផ្សព្វផ្សាយណែនាំប្រជាជនឱ្យផ្លាស់ប្តូរគំនិត និងរបៀបធ្វើ។ ក៏ដូចជាការលុបបំបាត់នូវការរើសអើងយេនឌ័រ ទម្លាប់ដែលបង្កគ្រោះថ្នាក់ដល់ស្ត្រី និងកុមារនៅក្នុងតំបន់។
|
|
ក្រុមផ្សព្វផ្សាយសហគមន៍ភូមិ Dien Tren ឃុំ Thanh Son (Huu Lung, Lang Son) ផ្សព្វផ្សាយច្បាប់ដល់ប្រជាជន |
បច្ចុប្បន្នភូមិ Dien Tren មាន ១០៦ គ្រួសារ មានមនុស្ស ៤៥៣ នាក់ក្នុងនោះមានជនជាតិ Nung, Cao Lan, Thai និង Kinh រស់នៅជាមួយគ្នា។ ប្រជាជននៅក្នុងភូមិភាគច្រើនប្រកបរបរកសិកម្ម និងព្រៃឈើ។ ទោះបីជាវាទើបតែត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ 2023 ក៏ដោយ ក្រុមផ្សព្វផ្សាយសហគមន៍នៅភូមិ Dien Tron ត្រូវបានគេវាយតម្លៃខ្ពស់ក្នុងការផ្សព្វផ្សាយ និងការពារសុវត្ថិភាពរបស់ស្ត្រី និងកុមារ។ ក្នុងអំឡុងពេលសកម្មភាព សមាជិកក្រុមនឹងផ្សព្វផ្សាយអំពីសុខភាពបន្តពូជ យេនឌ័រ អាពាហ៍ពិពាហ៍ និងគ្រួសារ និងបទប្បញ្ញត្តិច្បាប់ស្តីពីស្ត្រី និងកុមារ ដោយហេតុនេះជួយស្ត្រី និងកុមារអនុវត្តជំនាញរស់នៅ ជំនាញទំនាក់ទំនង និងអាកប្បកិរិយា។
ដើម្បីការពារសិទ្ធិស្ត្រី និងកុមារ បន្ថែមពីលើការបង្កើតក្រុមផ្សព្វផ្សាយសហគមន៍ សមាគមស្ត្រីឃុំ Thanh Son បានផ្តោតការយកចិត្តទុកដាក់លើការរៀបចំការសន្ទនារវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងស្ត្រីក្នុងឃុំអំពីគោលនយោបាយទាក់ទងនឹងស្ត្រី និងកុមារ។ ថ្លែងមតិជាមួយយើងខ្ញុំ លោកស្រី Duong Thi Ninh ប្រធានសមគមនារីឃុំ Thanh Son បានឲ្យដឹងថា៖ “ការបង្កើតក្រុមផ្សព្វផ្សាយសហគមន៍បាននិងកំពុងនាំមកនូវលទ្ធផលវិជ្ជមាន។ តាមរយៈក្រុមផ្សព្វផ្សាយសហគមន៍ យើងជួយប្រជាជនឱ្យយល់កាន់តែច្បាស់អំពីសមភាពយេនឌ័រ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ច្បាប់ស្តីពីកុមារ ... ដូច្នេះប្រជាពលរដ្ឋអាចអនុវត្តគោលនយោបាយ និងច្បាប់របស់រដ្ឋ សម្រាប់ស្ត្រី និងកុមារបានកាន់តែប្រសើរឡើង។
ទោះបីជាទើបតែដំណើរការបានជាងមួយឆ្នាំក៏ដោយ ក៏អាចនិយាយបានថាក្រុមផ្សព្វផ្សាយសហគមន៍មានប្រសិទ្ធភាព រួមចំណែកក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាតម្រូវការបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំនៅឃុំ Thanh Son។
បកប្រែដោយ Duy Hoan