ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៧ ខែសីហា ដោយមានស្តង់ជិត ៣០០ នៃអង្គភាពអាជីវកម្មចំនួន ១៥០ មកពីមូលដ្ឋានតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដូចជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងបណ្តាខេត្ត ក្រុងទូទាំងប្រទេសវៀតណាម។

leftcenterrightdel
ពិព័រណ៍ទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកទិញទំនិញ (រូបថត៖ vnanet.vn)

ពិព័រណ៍អន្តរជាតិ ពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីណែនាំសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្សព្វផ្សាយរូបភាព សក្ដានុពលសេដ្ឋកិច្ចសង្គម ការវិនិយោគពាណិជ្ជកម្ម និងសេវាកម្មនៃមូលដ្ឋានតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងបណ្តាខេត្តក្នុងតំបន់។ អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការជំរុញពាណិជ្ជកម្ម អង្គភាពអាជីវកម្ម និងសហករណ៍ក្នុងស្រុក ចូលរួមក្នុងការណែនាំ និងផ្សព្វផ្សាយផលិតផល ជំរុញការស្វែងរកដៃគូវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន៕

បកប្រែដោយ Huyen Trang