ក្នុងកម្មវិធីនោះ កម្មាភិបាល បុគ្គលិក និងគ្រូពេទ្យនៃអង្គភាពទាំង៣ បានពិនិត្យជំងឺ ផ្ដល់យោបល់អំពីការថែទាំសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងណែនាំអំពីវិធីព្យាបាលដល់អ្នកទទួលរបបពីរដ្ឋ ១៥០ នាក់ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ គ្រូពេទ្យក៏បានណែនាំអំពីការបង្ការដោយទាន់ពេលវេលានូវជំងឺមួយចំនួននៃមនុស្សចាស់ តាមរយៈនោះ ជួយលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពសម្រាប់ខ្លួនឯង។ ក្នុងឱកាសនេះ អ្នកទទួលរបបពីរដ្ឋ ក៏ទទួលបានអំណោយដ៏មានអត្ថន័យបន្ទាប់ពីទទួលបានការពិនិត្យសុខភាព។

leftcenterrightdel
កម្មាភភិបាល និងបុគ្គលិកនៃអង្គភាពពិនិត្យជំងឺឲ្យអ្នកទទួលរបបពីរដ្ឋ

លោកវរសេនីយ៍ឯកបំរុង Nguyen Tran Nam មេបញ្ជាការកងពលតូចលេខ១៣១ បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អង្គភាពតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពជាច្រើនដូចជា៖ សាងសង់ផ្ទះដឹងគុណ ចែកសៀវភៅសន្សំ ឧបត្ថម្ភគ្រួសារទទួលរបបពីរដ្ឋដែលមានស្ថានភាពលំបាក ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ ផ្តល់អំណោយរាប់រយដល់អ្នកទទួលរបបពីរដ្ឋ និងសាច់ញាតិយុទ្ធជនពិការ និងយុទ្ធជនពលី តាមរយៈនោះ ចូលរួមចំណែកក្នុងការលើកទឹកចិត្តអ្នកទទួលរបបពីរដ្ឋ ក្នុងការជម្នះការលំបាក និងខិតខំធ្វើឲ្យល្អនូវជីវភាពរស់នៅ។

សូមរំលឹកថា សម្ព័ន្ធយុវជនកងពលតូចលេខ១៣១ និងសម្ព័ន្ធយុវជនឃុំ An Hong បានធ្វើសម្អាត និងជួសជុលផ្នូរជាង ២០០ នៅទីបញ្ចុះសពយុទ្ធជនពលីក្នុងមូលដ្ឋាន៕

បកប្រែដោយ Thuy Anh