គម្រោងផ្លូវល្បឿនលឿន Can Tho-Ca Mau ចំណុះគម្រោងផ្លូវល្បឿនលឿនខាងជើង-ត្បូង ភាគខាងកើត បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដែលមានប្រវែងជាង ១១០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥៖ Can Tho, Hau Giang, Bac Lieu, Kien Giang, Ca Mau។ គម្រោងនេះមានទុនវិនិយោគសរុបជាង ២៧,៥០០ ពាន់លានដុង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Can Tho-Ca Mau ក្រោមគម្រោងផ្លូវល្បឿនលឿនខាងជើង-ត្បូង ភាគខាងកើត (រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះត្រួតពិនិត្យ និងផ្តល់អំណោយលើកទឹកចិត្តដល់កម្លាំងសាងសង់គម្រោងនៅឃុំ Vinh Tuong (ស្រុក Vi Thuy ខេត្ត Hau Giang)។ លោកនាយករដ្ឋមន្ត្រីក៏បានចុះទៅឃុំ Vinh Tuong ដើម្បីប្រកាន់ខ្ជាប់នូវស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនបន្ទាប់ពីបរិច្ចាគដីសម្រាប់គម្រោង។ លោកនាយករដ្ឋមន្ត្រីសម្តែងនូវការសប្បាយរីករាយចំពោះជីវភាពរស់នៅរបស់ប្រជាជន Vinh Tuong ដែលត្រូវបានធានា ព្រមទាំងថ្លែងអំណរគុណចំពោះប្រជាជនដែលបានបរិច្ចាគដីសម្រាប់គម្រោង។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថាប្រជាជននឹងបន្តគាំទ្រ និងជួយឧបត្ថម្ភកម្លាំងសាងសង់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបរិស្ថាន ក្នុងដំណើរការអនុវត្តគម្រោង ក៏ដូចជានៅពេលគម្រោងដាក់ឱ្យដំណើរការ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន គណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការ ដើម្បីដោះស្រាយបញ្ហា និងជំរុញការអនុវត្តគម្រោង។

ថ្លែងមតិនៅកិច្ចពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយដែលបន្ទាប់ពីអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ ផ្លូវល្បឿនលឿនឆ្លងកាត់តំបន់ដីសណ្តទន្លេ Cuu Long ពីខេត្ត Can Tho ទៅខេត្ត Ca Mau ត្រូវបានបង្កើតឡើង និងសាងសង់ក្នុងពេលដំណាលគ្នា។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធិផលនេះកើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏ធំធេងរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន ប្រជាជននៅកន្លែងដែលគម្រោងឆ្លងកាត់ ក៏ដូចជាវិស្វករ និងកម្មករសំណង់នៅនឹងកន្លែង។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២៥ ប្រទេសនឹងបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៣,០០០ គីឡូម៉ែត្រពីខេត្ត Cao Bang ទៅខេត្ត Ca Mau៕

បកប្រែដោយ Huyen Trang