ព័ត៌មានខាងលើនេះត្រូវបានចេញផ្សាយដោយក្រសួងផែនការ និងវិនិយោគនៅថ្ងៃទី១១ ខែកក្កដា។  ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤ វៀតណាមសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការទាក់ទាញ និងអនុវត្តការវិនិយោគពីបរទេស។

leftcenterrightdel
សកម្មភាពផលិតនៅរោងចក្ររបស់សាជីវកម្ម Samsung

ភាពជាក់ស្តែង ទុនវិនិយោគដែលបានចុះបញ្ជីសរុបឈានដល់ជិត ១៥.២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះ ទាំងដើមទុនវិនិយោគថ្មី  ទាំងដើមទុនកែសម្រួលបានកើនឡើងក្នុងរយៈពេលដូចគ្នា ដោយមានការកើនឡើង ៤៦.៩% និង ៣៥% រៀងគ្នា។ ជាពិសេស ទុនវិនិយោគផ្ទាល់ពីបរទេសដែលសម្រេចបានត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១០.៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ គម្រោងធំៗជាច្រើនក្នុងវិស័យ semiconductors និងថាមពល ផលិតកម្មសមាសធាតុ ផលិតកម្ម ផលិតផលអេឡិចត្រូនិក និងផលិតផលតម្លៃបន្ថែមខ្ពស់ ទទួលបានការវិនិយោគថ្មី និងការពង្រីកដើមទុនក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ៕

បកប្រែដោយ Huyen Trang