នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលជប៉ុនបន្តសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចបញ្ញវន្ត។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យជប៉ុនចែករំលែក និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកសិកម្ម ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ; ជំរុញកិច្ចសហប្រតិបត្តិការពលកម្ម ការអប់រំ-បណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងទេសចរណ៍; ជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សង្វាក់ផលិតកម្ម និងខ្សែសង្វាក់ចែកចាយសកល; សហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ព្រមទាំងសង្ឃឹមថា ប្រទេសជប៉ុនពង្រីកគោលនយោបាយទទួលជនជាតិវៀតណាមទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក  Shindo Yoshitaka រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និង CPTPP របស់ជប៉ុន (រូបថត៖ baochinhphu.vn)

រីឯលោករដ្ឋមន្ត្រី Shindo Yoshitaka បានស្នើឲ្យវៀតណាមសម្របសម្រួលជាមួយជប៉ុន ជំរុញវិស័យសហប្រតិបត្តិការជាមួយកម្មវិធី និងគម្រោងជាក់លាក់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ នវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម ការអប់រំ-បណ្តុះបណ្តាល និងកម្លាំងពលកម្ម។

ក្នុងស្មារតី “៣ រួមគ្នា” ៖ ស្តាប់ និងយល់ជាមួយគ្នា; ចែករំលែកទស្សនៈនិងធ្វើសកម្មភាពជាមួយគ្នា; ធ្វើការរួមគ្នា រីករាយជាមួយគ្នា ឈ្នះរួមគ្នា និងអភិវឌ្ឍជាមួយគ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយជប៉ុន និងសមាជិក CPTPP ផ្សេងទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀង CPTPP ជាពិសេសសកម្មភាពត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ដើម្បីបង្កើនប្រសិទ្ធភាពនាពេលខាងមុខ ជួយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់អង្គភាពអាជីវកម្ម និងប្រជាជន ព្រមទាំងជួយលើកកំពស់កិច្ចព្រមព្រៀង CPTPP ដើម្បីឱ្យវាដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្មក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Thanh Cong