leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ថ្លែង​ក្នុង​ជំនួប (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងជំនួបនេះ លោក Tran Thanh Man បានចាត់ទុកថា ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សវនកម្មរដ្ឋវៀតណាម ក្នុងការលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិសាធារណៈ រួមទាំងការរកឃើញ និងចាត់វិធានការចំពោះការរំលោភ ទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ ជាពិសេសរួមចំណែកដល់តម្លាភាព និងភាពជឿជាក់នៃហិរញ្ញវត្ថុជាតិ។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទអន្តរជាតិដែលរៀបចំដោយសវនកម្មរដ្ឋវៀតណាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ស្ដីពី “តួនាទីរបស់អាជ្ញាធរសវនកម្មកំពូលក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ រួមចំណែកលើកកំពស់តម្លាភាព សុចរិតភាពសាធារណៈ និងអភិបាលកិច្ចល្អ”។ ខ្លឹមសារដែលបានលើក​មកពិភាក្សានៅក្នុងសន្និសីទនេះ ជួយលើកកម្ពស់ការយល់ដឹងអំពីលក្ខណៈសកលនៃអំពើពុករលួយ ផលប៉ះពាល់របស់វាទៅលើទ្រព្យសម្បត្តិ និងធនធានសាធារណៈ ជាពិសេសលើការជឿទុកចិត្តរបស់សាធារណៈជនចំពោះសកម្មភាពរបស់រដ្ឋ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Tran Thanh Man សង្ឃឹមថា សវនកម្មរដ្ឋវៀតណាមនឹងបន្តខិតខំប្រឹងប្រែង មានភាពសកម្ម និងជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍ទូទៅនៃសហគមន៍សវនកម្មសាធារណៈក្នុងតំបន់ និងលើពិភពលោក។ ទន្ទឹមនឹងនោះ សង្ឃឹមថា ទីភ្នាក់ងារ អង្គការអន្តរជាតិ និងសវនកម្មនៃបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក នឹងគាំទ្រដល់សវនកម្មរដ្ឋរបស់វៀតណាមក្នុងការបំពេញភារកិច្ចដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមប្រគល់ជូន ព្រមទាំងការបំពេញភារកិច្ចជូនសហគមន៍អន្តរជាតិ។ លោកប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការច្នៃប្រឌិត និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពសវនកម្ម ដើម្បីឱ្យសវនកម្មរដ្ឋជាទូទៅអាចបំពេញតម្រូវការបានល្អប្រសើរក្នុងសម័យកាលថ្មី រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និង​ប្រតិភូទាំង​ឡាយ (រូបថត៖ vnanet.vn)

តំណាងគណៈប្រតិភូសវនកម្មរដ្ឋ អង្គការអន្តរជាតិ លោកស្រី Tsakani Maluleke អគ្គសវនការិនីនៃអាជ្ញាធរអគ្គសវនកម្មអាហ្រ្វិកខាងត្បូង (AGSA) បានសង្កត់ធ្ងន់ថា សវនកម្មរដ្ឋរបស់វៀតណាមមានការរួមវិភាគទានជាច្រើនចំពោះសហគមន៍បណ្តាអាជ្ញាធរសវនកម្មកំពូលនៃប្រទេសនានាជុំវិញពិភពលោក និងសកម្មភាពនានា នៃអង្គការបណ្តាអាជ្ញាធរសវនកម្មកំពូល (INTOSAI) និងជឿជាក់ថា អាជ្ញាធរសវនកម្មរដ្ឋរបស់វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងអង្គការបណ្តាអាជ្ញាធរសវនកម្មកំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) និងអង្គការបណ្តាអាជ្ញាធរសវនកម្មកំពូលការអាស៊ី (ASOSAI) ក្នុងតួនាទីជាប្រធាន ASOSAI អាណត្តិ ២០១៨-២០២១។

លោកស្រី Tsakani Maluleke បានបញ្ជាក់ថា ការគាំទ្រពីទីភ្នាក់ងារនានា រួមទាំងស្ថាប័នទាំងឡាយ នៃរដ្ឋសភា មានសារៈសំខាន់ខ្លាំងណាស់ ដែលជួយឱ្យអាជ្ញាធរសវនកម្មរដ្ឋមានធនធានដើម្បីអនុវត្តការងាររបស់ខ្លូន៕

បកប្រែដោយ Duy Hoan