ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅថ្ងៃនេះ (ថ្ងៃទី ១៦ ខែកក្កដា) បានកាត់បន្ថយបន្ថិចការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣) នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមេសា។

leftcenterrightdel
វៀតណាមត្រូវបានគេព្យាករថានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំនេះ

វៀតណាម និងប្រ៊ុយណេ គឺជាប្រទេសពីរដែលមានការព្យាករណ៍កំណើនសេដ្ឋកិច្ចកើនឡើងក្នុងចំណោមប្រទេសអាស៊ាន។ ប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៦.៣% នៅឆ្នាំនេះ បើធៀបនឹង ៦% ដែលបានផ្តល់ឱ្យនៅក្នុងរបាយការណ៍កាលពីខែមេសាមុន។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ លោក Hoe Ee Khor ប្រធានក្រុមសេដ្ឋវិទូរបស់ AMRO បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចក្នុងតំបន់នៅឆ្នាំនេះនឹងមានកម្រិត ៤.៤% ឬទាបជាងការព្យាករណ៍ ៤.៥% នៅក្នុងរបាយការណ៍មុន។ ជាមួយគ្នានេះ វាក៏កាត់បន្ថយការព្យាករណ៍កំណើនសម្រាប់ប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ។

អតិផរណាក្នុងតំបន់អាស៊ាន+៣ ដោយមិនរាប់បញ្ចូលឡាវ និងមីយ៉ាន់ម៉ា ត្រូវបានគេព្យាករណ៍ថានឹងស្ថិតក្នុងកម្រិតមធ្យម ២.១% នៅឆ្នាំនេះ ទាបជាងការព្យាករណ៍ខែមេសា ២.៥%។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យអតិផរណានៅតែមាន ជាពិសេសប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការកើនឡើងនៃតម្លៃទំនិញ និងតំលៃដឹកជញ្ជូនសកល។

បកប្រែដោយ Duy Hoan