ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកស្បែកជើងរបស់វៀតណាមបន្តពង្រីក និងធ្វើពិពិធកម្មទីផ្សារ ខណៈផ្តោតលើការរក្សាទីផ្សារប្រពៃណីដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។

leftcenterrightdel
ការផលិតស្បែកជើងសម្រាប់នាំចេញទៅកាន់ទីផ្សារ EU (រូបថត៖ vnanet.vn)

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទំហំនៃការនាំចេញស្បែកជើងរបស់វៀតណាមសម្រេចបានជាង ៦.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកមានសមាមាត្រធំបំផុត ប្រហែល ៣៥% បន្ទាប់មកគឺសហភាពអឺរ៉ុប (EU) ដោយស្រូបយក ២៦%។ អ្នកជំនាញ បានចាត់ទុកថា វៀតណាមមានគុណសម្បត្តិប្រកួតប្រជែងសំខាន់ៗជាច្រើនបើធៀបនឹងប្រទេសផលិត និងនាំចេញស្បែកជើង-កាបូបដទៃទៀត។ វៀតណាមជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដោយស្រូបយកជាង​ ៦០% នៃទំហំពាណិជ្ជកម្មសកល។

បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រផលិតស្បែកជើងជាង ១០០០ កន្លែង ដែលបង្កើតការងារសម្រាប់កម្មករប្រហែល ១,៥ លាននាក់ រួមចំណែកប្រហែល ៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរបស់ វៀតណាមដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ បានកំណត់វិស័យវាយនភណ្ឌ និងស្បែកជើង ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មអាទិភាព៕

តាម vovworld.vn