ខេត្ដ Tra Vinh មានប្រជាជនចំនួន ១,០០៩,១៦៨ នាក់; ជនជាតិភាគតិច ៣២៥,៣៦៥ នាក់ ស្មើនឹង ៣២.២៤%។ ក្នុងនោះ ជនជាតិខ្មែរមានចំនួន ៣១៨,២៣១ នាក់ ស្មើនឹង ៣១.៥៣%; ជនជាតិចិន ៦,៦៣២ នាក់ ស្មើនឹង ០.៦៥%; ជនជាតិភាគតិចផ្សេងទៀតមានចំនួន ៤៤៨ នាក់ ស្មើនឹង ០.០៥%។ ចាប់តាំងពីបង្កើតខេត្តឡើងវិញ (ឧសភា ឆ្នាំ១៩៩២) គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តគ្រប់លំដាប់ថ្នាក់ មន្ទីរ និងមូលដ្ឋានបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនេះ គ្រួសារក្រីក្រមានការថយចុះជារៀងរាល់ឆ្នាំ។ ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ជនជាតិខ្មែរមានការរីកចម្រើនឥតឈប់ឈរ។

ក្នុងឆ្នាំ ២០២៣ គណៈកម្មាធិការមជ្ឈិមបក្សបន្តចេញផ្សាយគោលការណ៍ គោលនយោបាយវិនិយោគ​ និងគាំទ្រសម្រាប់តំបន់ជនជាតិខ្មែរ តាមនោះរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងទូលំទូលាយ។ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិខ្មែរមានភាពប្រសើរឡើង​។ សមភាព សាមគ្គីភាព ការគោរព ការជួយគ្នាទៅវិញទៅមកនិងការរីកចម្រើនក្នុងចំណោមជនជាតិកាន់តែកើនឡើងនិងត្រូវបានពង្រឹង ពង្រីកនិងរឹតបន្តឹងកាន់តែខ្លាំងឡើង។ ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ដាក់ចេញគោលនយោបាយជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅ​តំបន់ជនជាតិខ្មែរ។

leftcenterrightdel
លោក Le Van Han ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគល់អំណោយដល់គ្រួសារក្រីក្រនៅឃុំ Luu Nghiep Anh ស្រុក Tra Cu (រូបថត៖ baotravinh.vn)

យោងតាមលោក Thach Mu Ni អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត បានឲ្យដឹងថា ដោយមានគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ ជនរួមជាតិខ្មែរមានជីវភាពសេដ្ឋកិច្ច និងវប្បធម៌កាន់តែល្អប្រសើរ។ ខេត្តបានដោះស្រាយការខ្វះខាត​ដីលំនៅឋាន លំនៅឋាន និងទឹកស្អាតប្រើប្រាស់សម្រាប់ជនរួមជាតិខ្មែរ និងជួយឧបត្ថម្ភដីលំនៅឋានជូនគ្រួសារចំនួន ៣៤ គ្រួសារ  និងលំនៅដ្ឋានសម្រាប់ ៧៦៧ គ្រួសារ; ឧបត្ថម្ភទឹកប្រើប្រាស់ក្នុងគ្រួសារចំនួន ១២៤ គ្រួសារ និងវិនិយោគផ្គត់ផ្គង់​ទឹកស្អាតប្រើប្រាស់សម្រាប់សហគមន៍។ ប្រព័ន្ធធារាសាស្ត្រកាន់តែល្អ ដែលបម្រើដល់ការធ្វើដំណើរ និងផលិតកម្មកសិកម្ម។ បណ្តាញអគ្គិសនីជាតិ និងទឹកប្រើប្រាស់ត្រូវបានវិនិយោគសាងសង់ និងអភិវឌ្ឍយ៉ាងទូលំទូលាយ ធានាបម្រើដល់ការផលិត និងជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ។

ទាក់ទងនឹងការកសាងប្រព័ន្ធនយោបាយ ត្រូវបានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត និងស្ថប័នគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ពង្រឹង និងពង្រីក។  គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ទូទាំងខេត្តមានសមាជិកបក្សជនជាតិខ្មែរចំនួន ៨,៣៣៩ នាក់ ស្មើនឹង ១៧.៧៧% នៃចំនួនសមាជិកបក្សសរុប។ មន្ត្រីរាជការ និងបុគ្គលិកជាជនជាតិខ្មែរចំនួន ៤,៩១៩ នាក់ ស្មើនឹង ២០.៩៩% នៃចំនួនមន្ត្រីរាជការ និងបុគ្គលិកសរុបរបស់ខេត្ត។ ក្រុមមន្ត្រីជនជាតិខ្មែរបាននិងកំពុងត្រូវបានបណ្តុះបណ្តាល តែងតាំងនិងកាន់មុខតំណែងសំខាន់ៗជាច្រើននៅគ្រប់លំដាប់ថ្នាក់។

leftcenterrightdel
ជនរួមជាតិខ្មែរនៅឃុំ Ham Giang ស្រុក Tra Cu ត្រូវបានផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតក្នុងរដូវប្រាំង

វប្បធម៌ សាសនា និងជំនឿប្រពៃណីរបស់ជនរួមជាតិខ្មែរបន្តត្រូវបានអភិក្ស ពង្រីក គោរព និងទំនាក់ទំនងស្មើភាព សាមគ្គីភាព  និងជួយគ្នាទៅវិញទៅមក... ដែលក្នុងនោះ នៅឆ្នាំ២០២៣ ខេត្តបានអនុវត្តគម្រោងជាច្រើនដូចជា ជួយប្រតិបត្ដិការសម្រាប់ក្រុមសិល្បៈប្រពៃណីចំនួន ០៦ នៅភូមិ និងឃុំនៅតំបន់ជនជាតិខ្មែរ; ជួយកសាងទូរសៀវភៅ សហគមន៍សម្រាប់ឃុំចំនួន២០; វិនិយោគកសាងទីតាំងវប្បធម៌ កីឡា និងបរិក្ខារសម្រាប់ភូមិចំនួន ៣០ ក្នុងតំបន់ជនជាតិខ្មែរ... ដោយចំណាយថវិកាជាង ១៥.៣ ពាន់លានដុង។

ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ដោយមានការយកចិត្តទុកដាក់របស់ខេត្ដសម្រាប់ជនរួមជាតិខ្មែរ  ដូច្នេះ គុណភាពអប់រំកាន់​តែ​កើនឡើង។​​ រៀបចំបានល្អនូវការប្រឡងសម្រាប់ថ្នាក់ភាសាបាលី និងអក្សរសាស្រ្តខ្មែរនៅតាមវត្តអារាម វិនិយោគលើការកែលំអ ជួសជុលវិទ្យាល័យអន្តេវេសិកជនជាតិភាគតិចចំនួន ០៨ ទិញឧបករណ៍បំប្លែងឌីជីថល បណ្តុះបណ្តាលគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងសាលាមានចំនួនជាង ៣៨.៩ ពាន់លានដុង។

ថែទាំសុខភាពសម្រាប់ជនរួមជាតិខ្មែរបន្តត្រូវបានពង្រីកឥតឈប់ឈរ បច្ចុប្បន្នប្រព័ន្ធសុខាភិបាលពីខេត្តរហូតដល់ថ្នាក់មូលដ្ឋានត្រូវបានវិនិយោគសម្ភារៈបរិក្ខារ។ នៅបណ្ដាឃុំនៅតំបន់ជនជាតិខ្មែរ មានមណ្ឌលសុខភាព ឬ មន្ទីរពេទ្យពហុព្យាបាល។ ថ្នាំពេទ្យព្យាបាលត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់។

លោក Thach Mu Ni បានបន្ថែមថា ដោយសារការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ជនរួមជាតិខ្មែរមានជំនឿកាន់តែខ្លាំងលើការដឹកនាំរបស់បក្ស និងត្រៀមខ្លួនរួមកម្លាំងជាមួយបក្ស អាជ្ញាធរមូលដ្ឋាន និងជនជាតិដទៃទៀតលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន  ប្រឆាំងគំនិត សកម្មភាពបំផ្លិចបំផ្លាញ និងបំបែកបំបាក់សាមគ្គីជាតិ ទន្ទឹមនឹងនោះ ត្រូវគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតី ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតកម្លាំងចលករសម្រាប់ជួយខេត្តបញ្ចប់ភារកិច្ចកសាងជនបទថ្មីនៅឆ្នាំ២០២៤៕

បកប្រែដោយ Pham Diep