ក្នុងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា) មហោស្រពរួមមានព្រឹត្តិការណ៍មួយចំនួនដូចជា៖ ការប្រឡងទេពកោសល្យសម្រាប់គ្រួសារកូរ៉េខាងត្បូង និងវៀតណាម ការប្រឡងទេពកោសល្យសម្រាប់អាណិកជនវៀតណាម ការប្រឡងរាំចៃដន្យ V.KPOP និងការសំដែងដោយសិល្បករល្បីៗនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃការប្រឡងទេពកោសល្យជូនជនជាតិវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ vov.vn)

សកម្មភាពនៅមហោស្រព “យើងជាតែមួយ” ឆ្នាំ ២០២៤ បានទាក់ទាញការចូលរួមពីប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងយ៉ាងច្រើនកុះករ ជាពិសេសយុវជន។

មកដល់មហោស្រពនេះ Park Min Hee រស់នៅទីក្រុង Busan បានចែករំលែកថា៖ “ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកមហោស្រពនេះ ដើម្បីលើកទឹកចិត្តមិត្តរបស់ខ្ញុំដែលចូលរួមក្នុងការប្រឡងទេពកោសល្យសម្រាប់ជនជាតិវៀតណាមនៅកូរ៉េខាងត្បូង។ មហោស្រព “យើងជាតែមួយ” រួមចំណែកផ្សព្វផ្សាយវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា មហោស្រពនេះនឹងត្រូវបានប្រារព្ធឡើងជាប្រចាំ និងក្នុងទ្រង់ទ្រាយធំជាងនេះ។ អាស្រ័យហេតុនេះ បង្កើតកន្លែងកម្សាន្តដ៏មានប្រយោជន៍សម្រាប់ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង”៕

បកប្រែដោយ Huyen Trang