លោក Tran Thanh Man ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ជាច្រើនរបស់ខ្លួន លោកប្រធានរដ្ឋសភា Woo Won Shik នឹងដឹកនាំរដ្ឋសភាកូរ៉េខាងត្បូងបន្តសម្រេចបានសមិទ្ធិផលធំធេងថែមទៀត រួមចំណែកក្នុងការរីកចម្រើន និងលើកកំពស់កិត្យានុភាពរបស់កូរ៉េខាងត្បូងលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Woo Won Shik ថ្លែងបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាកូរ៉េខាងត្បូងកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ (រូបថត៖ Yonhap/TTXVN)

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត អាស្រ័យហេតុនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរ។ ទំនាក់ទំនងនេះមិនត្រឹមតែផ្អែកលើផលប្រយោជន៍រួមប៉ុណ្ណោះទេ ថែមទាំងផ្អែកលើការជឿទុកចិត្ត ការគោរព ការយោគយល់គ្នា និងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនទាំងពីរផងដែរ។

រដ្ឋសភាវៀតណាម និងលោកប្រធានរដ្ឋសភា Tran Thanh Man តែងតែត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកូរ៉េខាងត្បូង និងលោកប្រធានរដ្ឋសភា Woo Won Shik ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសិទ្ធភាព និងទូលំទូលាយថែមទៀតនាពេលខាងមុខ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣ ស្របតាមទំនាក់ទំនង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង"៕

បកប្រែដោយ Pham Diep