គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម រួមជាមួយតំណាងខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងការពារប្រទេស ក្រសួងនគរបាល និងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិចូលរួមសន្និសីទនេះ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vnanet.vn)

ថ្លែងក្នុងសន្និសីទនេះ លោក Nguyen Minh Vu បានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់នៃអនុសញ្ញាជា “រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ” ដែលជាឯកសារគតិយុត្តិគ្រប់ជ្រុងជ្រោយដែលកំណត់រាល់សកម្មភាពរបស់បណ្ដាប្រទេសក្នុងវិស័យសមុទ្រ និងមហាសមុទ្រ ហើយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ របស់អង្គការសហប្រជាជាតិស្តីពីការអភិរក្ស និងការប្រើប្រាស់មហាសមុទ្រ និងធនធានសមុទ្រប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ លើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតឡើងក្នុងដំណើរការអនុវត្តអនុសញ្ញានាពេលថ្មីៗនេះ ដូចជាការបំពុលបរិស្ថានសមុទ្រ ការរុករកធនធានសមុទ្រហួសកំណត់ ការអភិវឌ្ឍបច្ចេកវិទ្យាសមុទ្រថ្មី និងការកើនឡើងនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅសមុទ្រ និងភាពតានតឹងក្នុងតំបន់ ចំណុចគគុកក្តៅក្នុងពិភពលោក និងទង្វើឯកតោភាគីរបស់បណ្តាប្រទេសដែលគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ... វៀតណាមអំពាវនាវឱ្យបណ្ដាប្រទេសសមាជិកបន្តអនុវត្តអនុសញ្ញា ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅសមុទ្រ និងមហាសមុទ្រ។

ទាក់ទិននឹងសមុទ្រខាងកើត ប្រធានគណៈប្រតិភូវៀតណាមបានស្នើឲ្យបណ្ដាប្រទេសសមាជិកអនុវត្តគោលនយោបាយដែនសមុទ្រប្រកបដោយការទទួលខុសត្រូវ និងស្របច្បាប់ រួមគ្នាធានាសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រធានគណៈប្រតិភូវៀតណាមអះអាងថា បរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅសមុទ្រខាងកើត តែអាចបានធានានៅពេលប្រទេសនានាកសាងតំបន់ដែនសមុទ្ររបស់ខ្លួនស្របតាមអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការក្រោមអនុសញ្ញា ក៏ដូចជារក្សាការអត់ធ្មត់ដើម្បីរួមគ្នាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS ១៩៨២។ ប្រធានគណៈប្រតិភូវៀតណាមបញ្ជាក់ថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសក្នុងតំបន់ជំរុញការគោរពអនុសញ្ញា អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) មានប្រសិទ្ធភាពនិងស្របតាមច្បាប់អន្តរជាតិ...

បកប្រែដោយ Pham Diep