វៀតណាមត្រៀមខ្លួនអនុវត្តវិធានការការពារពលរដ្ឋនៅប្រទេសម៉ារ៉ុក និងលីប៊ី
កប.អនឡាញ - ទាក់ទិននឹងគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីក្រុងជាច្រើនក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ៨ ខែកញ្ញា រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំម៉ារ៉ុក មិនទាន់បានកត់ត្រាព័ត៌មានអំពីករណីពលរដ្ឋវៀតណាមត្រូវបានស្លាប់នៅក្នុងការរញ្ជួយដីនេះទេ។
ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីប និងលីប៊ី មិនទាន់បានកត់ត្រានូវព័ត៌មានអំពីករណីពលរដ្ឋវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះ Daniel នៅឡើយ។ កាលពីថ្ងៃទី១០ ខែកញ្ញា ទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសលីប៊ីដែលបង្កឡើងដោយព្យុះ Daniel បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន។
    |
 |
ព្យុះ Daniel បង្កឡើងទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសលីប៊ី ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ (រូបថត៖ Independent) |
ដោយអនុវត្តការដឹកនាំរបស់ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំម៉ារ៉ុក ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបនិងលីប៊ី កំពុងរក្សាទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ចនៅមូលដ្ឋាន និងសហគមន៍ជនជាតិវៀតណាមនៅប្រទេសម៉ារ៉ុក និងលីប៊ី ដើម្បីតាមដានយ៉ាងដិតដល់នូវស្ថានភាព និងត្រៀមខ្លួនជាស្រេចអនុវត្តវិធានការការពារពលរដ្ឋ។ ប្រជាពលរដ្ឋវៀតណាមដែលត្រូវការជំនួយអាចទំនាក់ទំនង៖
- ស្ថានទូតវៀតណាមប្រចាំប្រទេសម៉ារ៉ុក តាមលេខទូរស័ព្ទ +212 7 61 86 87 29 និង +212 6 18 53 65 52
- ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីប និងលីប៊ី តាមលេខទូរស័ព្ទ +202 27364327
- ខ្សែទូរស័ព្ទទាក់ទងបន្ទាន់ការពារពលរដ្ឋនៃនាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសវៀតណាម តាមលេខទូរស័ព្ទ +84 981 84 84 84៕
បកប្រែដោយ Thuy Anh