ទំហំនៃការនាំចេញទំនិញក្នុងខែឧសភាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៩.០៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៣% បើធៀបនឹងខែមុន។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣៦.១៧ ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ១១.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍ (haiquanonline.com.vn)

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ មានទំនិញចំនួន ២៣ មុខ ដោយមានទំហំនៃការនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨៧.៤% នៃទំហំនាំចេញសរុប (មានទំនិញនាំចេញចំនួន ៧ មុខទទួលបានទំហំជាង ៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៦៥.៤%)។ សមតុល្យពាណិជ្ជកម្មក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថា មានអតិរេកពាណិជ្ជកម្មចំនួន ៩.៨ ពាន់លានដុល្លារ៕

បកប្រែដោយ Thuy Anh