វៀតណាមធានាឱ្យប្រជាជនទទួលបានទឹកស្អាតជានិច្ច
នៅថ្ងៃទី ២២ មីនា សន្និសីទទឹករបស់អង្គការសហប្រជាជាតិ បានបើកនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។
សន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ដល់ទី ២៤ ខែមីនា ដោយមានប្រធានបទសន្ទនាសំខាន់ចំនួន ៥៖ ទឹកសម្រាប់សុខភាព; ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព; ទឹកសម្រាប់អាកាសធាតុ ការស្ដារឡើងវិញនិងបរិស្ថាន; ទឹកសម្រាប់កិច្ចសហប្រតិបត្តិការនិងទសវត្សរ៍នៃសកម្មភាពទឹក។
    |
 |
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថ្លែងសុន្ទរកថាក្នុងសម័យបើក (រូបថត៖ baochinhphu.vn) |
ថ្លែងសុន្ទរកថាក្នុងសម័យបើក លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបាននិងកំពុងអនុវត្តន៍គោលជំហរ និងដំណោះស្រាយជាច្រើនដើម្បីបង្កើនការគ្រប់គ្រង ការការពារប្រកបដោយប្រសិទ្ធភាព ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ធានាការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្រោមរបៀបវារៈឆ្នាំ ២០៣០។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងសុក្រិត ពង្រឹងក្របខ័ណ្ឌ ស្ថាប័ន គោលនយោបាយ ធានាឱ្យប្រជាជនទទួលបានទឹកស្អាតនិងអនាម័យ; សន្យាពង្រីកអត្ថប្រយោជន៍ជាអតិបរមាដែលទឹកនាំមក ព្រមទាំងកាត់បន្ថយផលអាក្រក់ទាក់ទងនឹងទឹក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាក់នូវការសន្យារបស់វៀតណាមក្នុងការបន្តសហប្រតិបត្តិការជាមួយប្រទេសនានាលើការផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានទឹក; ចូលរួមក្នុងកម្មវិធីសកម្មភាព គំនិតផ្តួចផ្តើមសហប្រតិបត្តិការអំពីទឹក; បង្កើនកិច្ចសហប្រតិបត្តិការនិងចែករំលែកព័ត៌មាននិងទិន្នន័យឆ្លងដែន ជាពិសេសជាមួយប្រទេសដែលចែករំលែកប្រភពទឹក រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
តាម vovworld.vn