របាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងអភិវឌ្ឍន៍ ដែលធ្វើឡើងដោយធនាគារពិភពលោក (WB) និងអង្គការសហប្រតិបត្តិការអន្តរជាតិ ស្តីពីជនចំណាកស្រុក (KNOMAD) ទើបតែចេញផ្សាយថា វៀតណាមបន្តជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលទទួលប្រាក់ពីអាណិកជនច្រើនជាងគេលើពិភពលោក។

leftcenterrightdel
អាណិកជនវៀត​ណាម​ផ្ទេរប្រាក់ទៅប្រទេសកំណើតវិញដើម្បីបន្ថែមដើមទុនសម្រាប់ផលិតកម្ម និងធ្វើអាជីវកម្ម (រូបថត៖ Tran Viet/VNA)

យោងតាមរបាយការណ៍ខាងលើ ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ រួមជាមួយនឹងការកើនឡើងនៃអតិផរណានៅក្នុងប្រទេសជាច្រើន ការផ្ទេរប្រាក់ពីអាណិកជនទៅកាន់ប្រទេសវៀតណាមនៅតែមានស្ថិរភាព បើប្រៀប​ធៀបនឹងឆ្នាំមុន។  ជាក់ស្តែង នៅឆ្នាំ២០២២ បរិមាណសរុបនៃការទទួលប្រាក់ពីអាណិកជនវៀតណាមសម្រេចបានជិត ១៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥% ស្មើនឹងអត្រាកំណើននៅឆ្នាំ២០២១។

នេះគឺជាកំណើនគួរឱ្យចាប់អារម្មណ៍ ដែលជួយឱ្យប្រទេសវៀតណាមស្ថិតក្នុងលំដាប់ប្រទេសកំពូលទាំង ៣ ដែលទទួលប្រាក់ពីអាណិកជនច្រើនជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសកំពូលទាំង ១០ នៅលើពិភពលោកអំពីការទទួលប្រាក់ពីអាណិកជន៕

បកប្រែដោយ Thanh Cong