leftcenterrightdel
គ្រូពេទ្យនៃមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ពិនិត្យសុខភាពដល់ប្រជាជននៅឃុំ Linh Ho (ស្រុក Vi Xuyen ខេត្ដ Ha Giang)

ក្រុមការងារមានកម្មាភិបាល និងគ្រូពេទ្យចំនួន ១០០ នាក់ ដែលបានពិនិត្យសុខភាព ពិគ្រោះសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ សិស្សមានស្ថានភាពជួបការលំបាក ជនក្រីក្រ ជនចាស់ជរាជាង ៣,៥០០ នាក់។ ទន្ទឹមនឹងនោះ រៀបចំការឃោសនាស្តីពីរបៀបរស់នៅអនាម័យតាមបែបវិទ្យាសាស្ត្រ និងការបង្ការជំងឺឆ្លងសម្រាប់ប្រជាជននៅមូលដ្ឋាន។

ក្នុងឱកាសនេះ មន្ទីរពេទ្យបានប្រគល់អំណោយជូនអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ២០ នាក់; សិស្សក្រីក្រចំនួន ៦០ នាក់; ជួយទំនុកបម្រុងកុមារកំព្រាចំនួន ១០ នាក់; ផ្តល់អំណោយដល់អាជ្ញាធរមូលដ្ឋាន និងសាលារៀននៅក្នុងឃុំ; រៀបចំសកម្មភាពតបស្នងសងគុណ អុជធូបគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលី Vi Xuyen; និងបានរៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងមន្ទីរពេទ្យជាមួយអាជ្ញាធរ និងប្រជាជនឃុំ Linh Ho។ សកម្មភាពទាំងនេះ សំដៅអប់រំដល់កម្មាភិបាលនិងបុគ្គលិកនៃមន្ទីរពេទ្យដើម្បីបង្កើនស្មារតីទទួលខុសត្រូវក្នុងការថែទាំសុខភាពជូនជនរួមជាតិ និងប្រជាជននៅតាមខេត្តជាប់ព្រំដែន ព្រទាំងពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន៕

បកប្រែដោយ Pham Diep