ជនជាតិភាគតិចស្មើជាង ៨៨% នៃចំនួនប្រជាជនក្នុងខេត្ត ហើយភាគច្រើនរស់នៅក្នុងស្រុក និងតំបន់ភ្នំចំនួន៧។ ជនជាតិភាគតិចតែងតែសាមគ្គី មានអត្តសញ្ញាណវប្បធម៌ជាប្រពៃណីសម្បូរបែបនិងចម្រុះ មានសេចក្តីស្នេហាជាតិ ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតក្នុងផលិតកម្ម ជឿជាក់លើការដឹកនាំរបស់បក្ស អនុវត្តតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចការជនជាតិ និងគោលនយោបាយជនជាតិតែងតែទទួលបានយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅតំបន់សេដ្ឋកិច្ចសង្គមក្រីក្រ និងតំបន់ដាច់ស្រយាល ដោយគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត។ អត្រាគ្រួសារក្រីក្រ បានថយចុះ ២.៥% ជារៀងរាល់ឆ្នាំ។ លទ្ធផលទាំងនេះត្រូវបានសម្រេចដោយការរួមចំណែកយ៉ាងសំខាន់របស់អ្នកមានប្រជាប្រិយភាពនៅក្នុងសហគមន៍។

leftcenterrightdel
រូបថតឧទាហរណ៍ (mattran.org.vn)

ដោយអនុវត្តសេចក្តីសម្រេចលេខ 12/2018/QD-TTg របស់នាយករដ្ឋមន្ត្រីស្តីពីលក្ខណៈវិនិច្ឆ័យជ្រើសរើស និងទទួលស្គាល់អ្នកមានប្រជាប្រិយភាពក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្ត Bac Kan បានអនុវត្តព្រមៗគ្នានូវគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាព។ ទន្ទឹមនឹងនោះ តំណាងថ្នាក់ដឹកនាំខេត្ត Bac Kan ក៏បានចុះសួរសុខទុក្ខ និងផ្តល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចុះសួរសុខទុក្ខ ជួយឧបត្ថម្ភដល់គ្រួសារនៃអ្នកមានប្រជាប្រិយភាពដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ រៀបចំវគ្គបណ្ដុះបណ្ដាល និងរៀបចំឲ្យអ្នកមានប្រជាប្រិយភាពទៅរៀនសូត្របទពិសោធន៍ពីក្នុងនិងក្រៅខេត្ត។ល។

លោកស្រី Trieu Thi Thu Phuong ប្រធានគណៈកម្មការជនជាតិខេត្ត Bac Kan បានឲ្យដឹងថា ខេត្តទាំងមូលមានអ្នកមានប្រជាប្រិយភាពជាង ១៣០០ នាក់ ដែលភាគច្រើនជាព្រឹទ្ធាចារ្យ មេភូមិ និងកម្មាភិបាលចូលនិវត្តន៍ អ្នកធ្វើអាជីវកម្មល្អ។ ក្រុមអ្នកមានប្រជាប្រិយភាពមិនត្រឹមតែជាជនគំរូក្នុងការអនុវត្តគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋប៉ុណ្ណោះទេ ថែមទាំងជា “ស្ពានតភ្ជាប់” រវាងអាជ្ញាធរ និងប្រជាជនក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។ លោកស្រី Trieu Thi Thu Phuong បានចាត់ទុកថា នាពេលខាងមុខ មូលដ្ឋាននានាក្នុងខេត្ត Bac Kan គប្បីបង្កើនការដឹកនាំ និងការសម្របសម្រួលរវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងស្ថាប័នក្នុងការអនុវត្តគោលនយោបាយ លើកតម្កើងតួនាទីនៃអ្នកមានប្រជាប្រិយភាព៕

បកប្រែដោយ Thuy Anh