អត្ថបទបានសង្កត់ធ្ងន់ថា ជាមួយនឹងការស្ដារឡើងវិញនៃការនាំចេញ និងការប្រើប្រាស់ សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងត្រីមាសទីពីរកន្លងមក។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៧.៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយជាការកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជិត ១១ ឆ្នាំថ្មីៗនេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

យោងតាមអត្ថបទនេះ បន្ទាប់ពីវៀតណាមបានលើកជាបណ្តើរៗនូវវិធានការបង្ការជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១ ឧស្សាហកម្ម និងរោងចក្រក្នុងប្រទេសបានស្តារឡើងវិញនូវសកម្មភាពផលិតកម្ម ហើយការនាំចេញរបស់វៀតណាមក៏ស្ដារឡើងវិញយ៉ាងខ្លាំងដែរ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ការនាំចេញរបស់វៀតណាមបានកើនឡើង ១៧.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៨៦ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh