នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះលើវិស័យការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោក Tran Hong Ha មានកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ WB (រូបថត៖ vov.vn)

តំណាងថ្នាក់ដឹកនាំរបស់ធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃធម្មជាតិ និងបរិស្ថាន។ ធនាគារពិភពលោកបានសម្តែងនូវការយកចិត្តទុកដាក់ដល់ផែនការអនុវត្តកិច្ចសន្យានៅ COP26 របស់វៀតណាម។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារពិភពលោកក៏បានសន្យាបន្តរួមដំណើរ និងសម្របសម្រួលជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ក្នុងការផ្ដល់សេនាធិការជូនរដ្ឋាភិបាល ស្ដីពីការអនុវត្តកិច្ចសន្យា និងសកម្មភាពពាក់ព័ន្ធ របស់វៀតណាមនាពេលខាងមុខផងដែរ៕

បកប្រែដោយ Thuy Anh