លោក Vladimir Goshin សង្កត់ធ្ងន់ថា សាធារណរដ្ឋបេឡារុស្ស និងបណ្ឌិតសភាវិទ្យាសាស្ត្រជាតិបេឡារុស្ស ទទួលស្គាល់លោក Chau Van Minh ជាអ្នកវិទ្យាសាស្រ្តដ៏ធំ ដែលតែងតែជួយគាំទ្រយ៉ាងសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការមនុស្សធម៌ រវាងវៀតណាមនិងបេឡារុស្ស។ 

leftcenterrightdel
លោក Vladimir Goshin បំពាក់មេដាយប្រាក់ជូនលោក Chau Van Minh

ពិធីជូនរង្វាន់ថ្លៃថ្នូរលើកនេះ បានបង្ហាញការវាយតម្លៃខ្ពស់របស់បណ្ឌិតសភាវិទ្យាសាស្ត្រជាតិបេឡារុស្ស ចំពោះសមិទ្ធិផលក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តរបស់លោក Chau Van Minh និយាយដោយឡែក និងបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិយាយរួម។

លោក Chau Van Minh បានសម្ដែងនូវក្ដីកិត្តិយសដោយបានទទួលមេដាយប្រាក់ ព្រមទាំងថ្លែងអំណរគុណបណ្ឌិតសភាវិទ្យាសាស្ត្រជាតិបេឡារុស្ស ដែលបានជួយគាំទ្រទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិទ្យាសាស្រ្តនៃភាគីទាំងពីរអនុវត្តដោយជោគជ័យនូវគម្រោងស្រាវជ្រាវជាច្រើនដែលមានអត្ថន័យក្នុងវិទ្យាសាស្រ្តនិងក្នុងជីវភាពរស់នៅនៅក្នុងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh